ក្លឹប Sporting របស់ព័រទុយហ្គាល់កំពុងពិចារណាប្ដូរឈ្មោះកីឡដ្ឋាន Estadio Jose Alvalade ទៅជាឈ្មោះ Cristiano Ronaldo ដើម្បីចងចាំចំពោះវីរភាពអតីតយុវជនរបស់ខ្លួន។
ឈ្មោះកីឡដ្ឋាននេះបច្ចុប្បន្នគឺដាក់ទៅតាមឈ្មោះលោក Jose Alvalade ដែលជាស្ថាបនិករបស់ក្លឹប ត្រូវបានគេប្រើតាំងពីឆ្នាំ១៩៥៦មក។ ក្រោយប្រើឈ្មោះចាស់អស់ពេលជាច្រើនឆ្នាំ ប្រធានក្លឹបបច្ចុប្បន្ន Frederico Varandas ចង់ប្ដូរឈ្មោះថ្មី ហើយឈ្មោះរបស់ Ronaldo អាចត្រូវគេយកមកប្រើជំនួស។
Ronaldo ចូលរួមជាមួយក្លឹបនៅអាយុ១២ឆ្នាំ គឺចាប់ពីឆ្នាំ១៩៩៧មក មុនពេលផ្ទេរទៅ Manchester United, Real Madrid និង Juventus។ មែនទែនទៅកីឡាករវ័យ៣៣ឆ្នាំរូបនេះមិនបានសាងស្នាដៃអ្វីធំធេងជាមួយ Sporting នោះទេ ប៉ុន្តែរូបគេគឺជាវីរបុរសក្រុមព័រទុយហ្គាល់ដោយជួយជម្រើសជាតិឈ្នះ Euro កាលពីឆ្នាំ២០១៦៕