ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយានី Kate Middleton បានបង្ហាញវត្តមានគួរឲ្យចាប់អារម្មណ៍បំផុតនៅឯវិមានជាតិប៉ាគីស្ថាន។ ខ្សែព្រះរាជ្យនៃប្រទេសអង់គ្លេសទាំងពីរអង្គនេះបានធ្វើឲ្យមហាជន និងអ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយទ្រង់បានបង្ហាញវត្តមាននៅឯវិមានជាតិប៉ាគីស្ថាន ដោយយាងតាមតុកតុកមួយគ្រឿង តែមិនមែនជារថយន្តទំនើបឡើយ។ ចំពោះសំលៀកបំពាក់វិញ ទាំងព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយានី Kate Middleton បានគ្រងសំលៀកបំពាក់បែបប្រពៃណីមានពណ៌បៃតងចាស់។
នៅក្នុងពិធីដ៏វិសេស វិសាលនេះព្រះអង្គម្ចាស់ William បានមានព្រះរាជបន្ទូលថា អង់គ្លេសនិងប៉ាគីស្ថានគឺជាមិត្តល្អនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយមិត្តភាពនេះនឹងកើតមានជាបន្តទៀតពីមួយជំនាន់ទៅមួយជំនាន់។ សូមបញ្ជាក់ជូនថា ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រីយានី Kate Middleton បានធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ ថ្ងៃនៅក្នុងប្រទេសប៉ាគីស្ថាន ហើយវត្តមានរបស់ទ្រង់គឺជាការយាងមកលើកដំបូងហើយសម្រាប់ខ្សែរាជ្យវង្សអង់គ្លេស ក្រោយព្រះមាតាព្រះអង្គបានយាងមកប្រទេសនេះម្តងកាលពី ៥០ ឆ្នាំមុន។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនដូចខាងក្រោមនេះ៖