De Gea រងរបួស​សរសៃ​ពួរជើង បង្ក​ក្តី​បារម្ភ​ដល់ Man Utd ពេលប៉ះ Liverpool ចុងសប្តាហ៍នេះ

(ស្តុកខម)៖ កីឡាករចាំទី David De Gea បានរងរបួសរសៃពួរជើងខាងឆ្វេងជាទម្ងន់ និងត្រូវបានប្តូរចេញវិញនៅនាទី៦០ ក្នុងជំនួបដែលក្រុមជម្រើសជាតិអេស្ប៉ាញ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងម្ចាស់ផ្ទះស៊ុយអែត នៅទីក្រុង Stockholm នៃវគ្គជម្រុះ Euro 2020 នាយប់មិញនេះ។

បញ្ហារបួសរបស់កីឡាករចាំទីដៃទី១ វ័យ២៨ឆ្នាំរូបនេះ បានបង្កក្តីបារម្ភជាខ្លាំងដល់ក្លឹបបិសាចក្រហម Manchester United ដែលត្រូវប៉ះជំនួបធំទល់នឹងក្រុមកំពូលតារាង ហង្សក្រហម Liverpool នៅ Premier League នាចុងសប្តាហ៍នេះសម្រាប់ជើងទី១។

Man Utd បានកំពុងតែឈរនៅលេខរៀងទី១២ បណ្តោះអាសន្ននៅ Premier League និងមិនទាន់រកបានជ័យជម្នះណាមួយនៅឡើយទេ ក្នុងចំណោម ៣ប្រកួតចុងក្រោយនេះ ហើយកីឡាករចាំទីដៃទី២ Sergio Romero ជាអ្នកចាំជំនួសវិញទល់នឹង Liverpool នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃអាទិត្យ។

កីឡាករចាំទីដៃទី២ Kepa Arrizabalaga មកពីក្លឹបតោខៀវ Chelsea ត្រូវបានប្តូរចូលជំនួស De Gea នៅនាទី៦០ នៅពេលដែលម្ចាស់ផ្ទះស៊ុយអែតបានបើកការនាំមុខ ១-០ ទៅហើយនោះនៅដើមវគ្គទី២ ដោយមិនមានរបូតគ្រាប់បាល់ទៀតឡើយ មុនពេល Rodrigo ស៊ុតគ្រាប់តាមស្មើ ១-១ នៅនាទីចុងម៉ោង ដើម្បីបញ្ជូនអេស្ប៉ាញឡើងទៅលេង Euro ឆ្នាំក្រោយវគ្គចែកពូល ២៤ក្រុមចុងក្រោយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ