លោក Srečko Katanec គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ាក់ បានបញ្ជាក់ថាក្រុមរបស់លោកគួរតែរកគ្រាប់បាល់បានច្រើនជាងនេះទៅទៀត ព្រោះបានដាក់គំនៀបនិងបង្កើតឱកាសជាច្រើន។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអ៊ីរ៉ាក់ ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2022 ។ ក្នុងការប្រកួតនេះ ក្រុមកម្ពុជានៅតែមិនលេងទប់ដដែល ដោយអាចមានឱកាសច្រើនដែរ តែធ្វើមិនសម្រេច។ ផ្ទុយទៅវិញ បែរជាត្រូវក្រុមអ៊ីរ៉ាក់រកគ្រាប់បាល់បានជាបន្ដបន្ទាប់ដល់ទៅ៤គ្រាប់។
ជាមួយលទ្ធផល៤គ្រាប់នេះដែរ លោកSrečko Katanec គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ាក់ថាបើតាមឱកាសដែលបង្កើត គួរតែក្រុមខ្លួនរកបានច្រើនជាងនេះទៀត ព្រោះលេងគ្របខ្លាំងលើក្រុមកម្ពុជាទៅហើយ៕