• វា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​ម៉ូតូមួយគ្រឿង បណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗ

    ភ្នំពេញ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​៣​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ជិត​និង​ផ្សារ​បេ​សេ​ចាស់ ផ្លូវ​៣៧១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

    ​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ ក៏ត្រូវ​រថយន្ត កា​ម៉ា​រី​បា​ឡែ​ន មួយគ្រឿង វា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក បណ្តាល​ឲ្យ​បុរស​រូបនោះ ខ្ទាត​មនុស្ស​បោក​នឹង​ថ្នល់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ រីឯ​ម៉ូតូ​ខ្ទាត​ជិត​១០០​ម៉ែត្រ​។ ករណីនេះ​រថយន្ត​បង្ក ម៉ាក កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BC 8136 បើកបរ ដោយ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ តែ​ត្រូវបាន​កម្លាំង​ល្បាត​ប្រទះឃើញ​យក​រថយន្ត​ទៅ​ប្លុង​ចោល នៅមុខ​ផ្សារ​ប៉េស្សេ ។​

    សព​ជនរងគ្រោះ មានឈ្មោះ ម៉ែន លីដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ស្នាក់នៅ​ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​តា​ជៃ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក យ៉ាម៉ាហា QBIX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 1GZ 0719 ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ