ក្រុមប៉ូលីសបានបញ្ជាក់ហើយថា Sulli ពិតបានសម្រេចបញ្ចប់ជីវិតខ្លួនឯងមែន។
ផ្អែកតាមស្ថានីយ៍ប៉ូលីស Seongnam Sujeong Police Station បានឲ្យដឹងថា អ្នកចាត់ការទូទៅរបស់ Sulli គឺជាអ្នកដែលឃើញសាកសពរបស់ Sulli មុនគេ នៅផ្ទះរបស់នាង វេលាម៉ោង ៣:២១នាទីរសៀល (ម៉ោងនៅកូរ៉)។ បើតាមប៉ូលីស Sulli បានសម្រេចចិត្តបញ្ចប់ជីវិតគ្មានស្រណោះឡើយ ហើយភ្លាមៗនេះមិនទាន់មានភស្តុតាងណាមួយបន្សល់នៅកន្លែងកើតហេតុទេ ជុំវិញការធ្វើឃាតនេះ។
មន្ត្រីប៉ូលីសម្នាក់ បានបញ្ជាក់ដែរថា មូលហេតុដែលធ្វើឲ្យ Sulli ឈានដល់ការគិតខ្លីនេះ ក៏ព្រោះនាងជួបវិបត្តិផ្លូវចិត្ត ទើបបណ្ដាលឲ្យនាងសម្រេចចងកខ្លួនឯង នៅជាន់ទី២តែម្ដង។
មកដល់ពេលនេះ ខាងផលិតកម្ម SM ក៏នៅមិនទាន់ចេញសេចក្ដីបញ្ជាក់នៅឡើយ៕