ខេត្តព្រះសីហនុ-នៅវេលាម៉ោងជាង10ព្រឹកថ្ងៃ15.10.2019 នាវាទេសចរណ៍បរទេសខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន2944នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។
តាមរបាយការណ៍ពីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុអោយដឹងថា នាវានេះមានកងនាវិកបំរើការលើនាវាចំនួន1842នាក់ មានដំណើរមកពីប្រទេសម៉ាឡេសុី ចូលមកកម្ពុជា នឹងចាកចេញបន្តទៅប្រទេសថៃនៅវេលាម៉ោង19យប់ថ្ងៃដដែល ៕