លោក Srečko Katanec គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ាក់ បានបញ្ជាក់ថាមកកម្ពុជានេះ គឺដើម្បីរឿងមួយគត់ យក៣ពិន្ទុត្រលប់ទៅវិញ ជាដាច់ខាតនៅថ្ងៃស្អែកនេះ។
ក្រុមអ៊ីរ៉ាក់នឹងប៉ះក្រុមកម្ពុជានៅថ្ងៃស្អែកវេលាម៉ោង៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ដើម្បីដណ្ដើមគ្នាយក៣ពិន្ទុ វគ្គសន្សំពិន្ទុតាមពូលជុំទី២ ពានរង្វាន់ FIFA World Cup 2022 ។ មុនការប្រកួតនេះដែរ ក្រុមអ៊ីរ៉ាក់បានបញ្ជាក់ថាពួកគេត្រៀមខ្លួនរួចហើយ ដើម្បីតតាំងជាមួយគោព្រៃកម្ពុជា ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់។
លោក Katanec គ្រូបង្វឹកអ៊ីរ៉ាក់ក៏បានផ្ដាំទៅកីឡាកររបស់ខ្លួនដែរថា ត្រូវធ្វើយ៉ាងណាយក៣ពិន្ទុត្រលប់ទៅវិញឱ្យបាន។ គោលដៅធំសម្រាប់ក្រុមគឺទទួលបានជ័យជម្នះ និងឡើងទៅវគ្គបន្ដ។ រឿងកម្ពុជា ចាញ់អ៊ីរ៉ង់ ច្រើនគ្រាប់ គឺជារឿងផ្សេង ហើយការប្រកួតស្អែកគឺជារឿងមួយទៀត មិនអាចយកមកប្រៀបបានទេ៕