ព្យុះកំណាច Hagibis បាននាំមកនូវទឹកភ្លៀងយ៉ាងច្រើននៅក្នុងប្រទេសជប៉ុន និងបានបន្សល់ទុកនូវការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើន។ យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ ១៥នាក់កំពុងបាត់ខ្លួន និង ១៨៦នាក់បានរងរបួស។ ក្រសួងដែនដី និងដឹកជញ្ជូននិយាយថា ទំនប់ទឹកនៅតាមតាមដងទន្លេចំនួន ២១ បានបាក់ ដែលធ្វើឱ្យជន់លិចតំបន់ជាច្រើន។ មនុស្សជាច្រើនបានជាប់នៅក្នុងផ្ទះលិចទឹករបស់ពួកគេ ហើយឧទ្ធម្ភាគចក្រសង្គ្រោះ បានចូលទៅយកពួកគេតាមពីលើដំបូល។
យ៉ាងណាមិញក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកជនរងគ្រោះនៅតាមតំបន់ភាគកណ្តាល ភាគខាងកើត និងភាគឦសាន ដែលត្រូវបានជន់លិចដោយទឹកជំនន់ និងការបាក់ដី ដើម្បីតាមរកអ្នកស្លាប់ និងរបួស។ មុនពេលព្យុះមកដល់ មនុស្សជាង ៦លាននាក់ ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញមុនពេលដែលព្យុះខិតជិតមកដល់៕