• បាក់រន្ទាកំពស់ ១៦ជាន់ បណ្តាលឲ្យបុរស ៣នាក់បានស្លាប់បាត់បង់ជីវិតពេលកំពុងដំឡើងជណ្តើរយន្ត

    ភ្នំពេញ៖ ហេតុការណ៍បាក់រន្ទាកំពស់១៦ជាន់ដ៏រន្ធត់មួយបានបណ្តាលឲ្យបុរស០៣នាក់បានស្លាប់បាត់បង់ជីវិតពេលកំពុងដំឡើងជណ្តើរយន្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង១០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៥ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង់ ត្រង់ចំណុចខាងកើតសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ។

    ជនរងគ្រោះទាំង០៣នាក់មានឈ្មោះ៖

    ទី១- សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាងលើ
    ទី២- យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាងលើ និងទី៣-ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត។

    តាមប្រភពព័ត៌មានពីកម្មករនៅក្នុងការដ្ឋាននោះបានឲ្យដឹងថា ជនទាំង០៣នាក់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី១២ ខែតុលា ហើយនៅយប់កើតគាត់ខ្លួនក៏បានទៅគាស់សង្ក័សី ដែលបាំងជណ្ដើរយន្ត ស្រាប់តែឃើញសាកសពជនរងគ្រោះនៅកប់ក្រោមរន្ទាដែលបាក់នោះតែម្តង រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យបឋមរួចធ្វើកំណត់ហេតុ ដោយរងចាំព្រឹក សមត្ថកិច្ចជំនាញមកកាយយកសពឡើងលើនិងធ្វើកោសលវិច្ឆ័យ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ