យើងបានដឹងហើយថា ក្រុមហ៊ុន Apple ទើបតែបានបញ្ចប់វិវាទជាមួយនឹងក្រុមហ៊ុន Qualcomm និងបានសម្រេចចិត្តបន្តកុងត្រារយៈ៦ឆ្នាំទៀតជាមួយនឹងគ្នា ដែលមាននេះមានន័យថា បច្ចេកវិទ្យាឈីប 5G របស់ម៉ូដែលiPhone នឹងអាចបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ Qualcomm រហូតដល់ឆ្នាំ២០២០ឬ២០២១។
ប៉ុន្តែបើយោងតាមការអះអាងរបស់វេបសាយ Fast Company កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះបានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងមានមហិច្ឆិតាក្នុងការផលិត Modem 5G ផ្ទាល់ខ្លួនឲ្យបានត្រឹមឆ្នាំ២០២២។ ទោះបីជាមិនមានលទ្ធភាពច្រើន ប៉ុន្តែ Apple បានបង្ហាញបំណងបែបនេះតាំងតែពី៥ឆ្នាំមុនមកហើយដោយក្នុងនោះគឺគម្រោងផលិត Modem 5G ដោយខ្លួនឯងដោយមានការសហការជាមួយនឹងក្រុមហ៊ុន Intel។
ទោះបីជាយ៉ាងណាក្តីការធ្វើការជាមួយនឹង Intel បានតែមួយរយៈទាំងមិនបានជោគជ័យឡើយ។ ក្រុមហ៊ុន Apple ជាក់ស្តែងក៏មិនមានបំណងចង់ផលិតវាបានឲ្យបានឆាប់ពេកនោះទេហើយទោះផលិតមិនបានក៏ក្រុមហ៊ុននៅតែអាចបន្តប្រើប្រាស់ផលិតផលរបស់ Qualcomm បានយ៉ាងងាយស្រួលដដែល ប៉ុន្តែចាំបាច់ Modem 5G ដែលផលិតឡើងគឺត្រូវតែមានគុណភាពល្អជាងបច្ចុប្បន្ន៕