ខ្សែប្រយុទ្ធរបស់ក្លឹប Paris St-Germain កីឡាករ Neymar បានប្ដូរចេញនាទីទី១២ដោយសាររបួស នៃការប្រកួតមិត្តភាពប្រេស៊ីលស្មើគ្នាជាមួយនីហ្សេរីយ៉ា ១-១ ដែលរៀបចំនៅប្រទេសសិង្ហបុរីកាលពីម្សិលមិញ។
កីឡាករវ័យ២៧ឆ្នាំបានដើរចេញពីទីលាន ដោយដៃក្ដោបភ្លៅខាងឆ្វេង។ របួសនេះអាចធ្វើឲ្យគេខកខានប្រកួតពាន Champions League ទល់នឹង Club Bruges នៅថ្ងៃទី ២២ ខែ តុលា។ ខាងមកមើលការប្រកួតយប់មិញវិញនីហ្សេរីយ៉ាជាអ្នករកគ្រាប់បានមុន សម្រេចទីដោយកីឡាករ Joe Aribo។
ខ្សែបម្រើរបស់ Real Madrid កីឡាករ Casemiro ជាអ្នករកគ្រាប់តាមស្មើបានវិញនៅដើមវគ្គទីពីរ។ លទ្ធផល ១-១ បានបញ្ចប់ដល់៩០នាទី។ ក្រោយបញ្ចប់ការប្រកួតគ្រូរបស់ប្រេស៊ីលលោក Tite បានឲ្យដឹងថា Neymar មានបញ្ហារបួសសាច់ដុំ៕