កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ប្រទេសជប៉ុនបានទទួលរងខ្យល់ព្យុះដ៏កាចសាហាវមិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រប្រទេសជប៉ុន ដែលខ្យល់ព្យុះនោះមានកម្លាំងខ្យល់បោកបករហូតដល់ល្បឿនជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ហើយព្យុះដ៏កំណាចនេះក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ទ្រព្យសម្បត្តិរដ្ឋជាច្រើន និងកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ។
ខាងក្រោមនេះគឺជាទិដ្ឋភាពដែលរងការបំផ្លិចបំផ្លាញ ដោយសារតែទឹកជំនន់ ក្រោយរងឥទ្ធិពលខ្យល់ព្យុះដល់កាចសាហាវនេះ។ គួរបញ្ជាក់ម្តងទៀតថា បើបងប្អូនទទួលរងការប៉ះពាល់ដោយសារព្យុះនេះ សូមមេត្តាជូនដំណឹងមកស្ថានទូតតាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889៕