• គួរឲ្យរីករាយ! ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងចាប់ផ្តើមស្ថាបនាព្រមគ្នា ទាំងយប់ទាំងថ្ងៃ ក្នុងពេលឆាប់ៗនេះ

    (កំពង់សោម): គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែ នឹងចាប់ផ្តើមការដ្ឋានព្រមៗគ្នាទាំងអស់នៅពេលខាងមុខនេះ ។ ដើម្បីឲ្យគម្រោងនេះបានជោគជ័យតាមផែនការគ្រោងទុក ដែលទាមទារឲមានការចូលរួមជាសំខាន់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅមូលដ្ឋានយើង ។

    នៅពេលគម្រោងស្ថាបនាផ្លូវ ចាប់ផ្ដើម សូមបងប្អូនមេត្តាចូលរួមសហការ និងមានការយោគយល់ ចំពោះបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យដំណើរការនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ។

    នៅពេលគម្រោងស្ថាបនាផ្លូវចាប់ផ្តើម ពិតណាស់នឹងកើតឡើងនូវបញ្ហាប្រឈមផ្សេងៗរួមមាន : ការកកស្ទះចរាចរណ៏ ការជីកកាយដីប៉ះពាល់លូប្រព័ន្ឋលូ ប្រព័ន្ឋទឹក-ភ្លើងតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អាស្រ័យនេះសូមបងប្អូនមានការយោគយល់ដល់ក្រុមការងារ និងក្រុមហ៊ុនស្ថាបនា ។ ហើយជាការដោះស្រាយបញ្ហាប្រឈមនេះ រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារ ចុះពិនិត្យសម្របសម្រួលភ្លាមៗជូនដល់បងប្អូន៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ