កីឡាករ ឡុង សុភី ដែលមានបទពិសោធន៍ប្រកួតឈ្នះបានខ្សែក្រវ៉ាត់ជាច្រើននៅក្នុងស្រុកខ្មែរ ហើយក៏ធ្លាប់ឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសមិនតិចដែរ។ ប៉ុន្តែនាពេលថ្មីៗនេះ បានបង្ហោះសារហួសចិត្តមួយនៅលើបណ្តាញសង្គម ដែលនិយាយអំពីប្រាក់រង្វាន់ ដែលខ្លួនទទួលបាន ត្រឹម ៣០ម៉ឺនរៀល ដូចកាលប្រកួតនៅ១៥ឆ្នាំមុន ធ្វើអោយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមានការអាណិតអាសូរយ៉ាងខ្លាំង រួមទាំងលោក ផែង វណ្ណៈ ផងដែរដែលធ្លាប់ពោលថានេះជាហេតុផលធ្វើអោយកីឡាករនាំគ្នាទៅរត់ម៉ូតូឌុបអស់។
មុននេះបន្តិចលោក ផែង វណ្ណៈ ក៏បានបង្ហោះសារនៅលើ Facebook របស់លោកដោយបញ្ជាក់ថា៖ “ប្អូន ឡុង សុភី បេីបានឃេីញបងផ្សាយដំណឹងនេះ សូមមកយកថវិកាចំនួន ២០០ ដុល្លារ ពីបង ឬ ទាក់ទងមកលេខបង ០១២ ៩៣៣៨៨៣ ។ សួមអរគុណ”