• រន្ធត់ណាស់! បាក់អន្ទាដំឡើងជណ្ដើរយន្ត សង្កត់លើមនុស្សស្លាប់ បីនាក់ នៅក្នុងសង្កាត់ស្រះចក

    ភ្នំពេញ៖ បុរស០៣នាក់បានស្លាប់កប់ក្នុងការដ្ឋានខុនដូកំពុងសាងសង់មួយកន្លែងគួរឲ្យអាណោចអាធ័ម បន្ទាប់ពីមានហេតុការណ៍បាក់អន្ទាកំពស់១៦ជាន់ ខណៈពួកគាត់ទាំង០៣នាក់កំពុងដំឡើងជណ្ដើយន្ត ហេតុការណ៍រន្ធត់នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២០:១០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦៥ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង់ ត្រង់ចំណុចខាងកើតសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចក។

    សពរងគ្រោះមាន០៣នាក់៖

    – ទី១៖ ឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាងលើ សពរងគ្រោះ។

    – ទី២៖ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត ស្នាក់នៅក្នុងការដ្ឋានខាងលើ សពរងគ្រោះ។

    – ទី៣៖ ឈ្មោះធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាជាងជណ្ដើរយន្ត។

    តាមព័ត៌មានពីកម្មករម្នាក់ដែលស្គាល់ជនរងគ្រោះទាំង០៣នាក់បានឲ្យដឹងថា ដោយសារបាត់ជាងដំឡើងជណ្ដើរយន្តតាំងពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩មកហើយក៏មិនដឹងថា មានហេតុការណ៍បាក់អន្ទាដែលពួកគាត់តំឡើងជណ្ដើរយន្តនេះដែរ ទើបតែនៅម៉ោង ២០:១០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ពួកគាត់បានគាស់សង្ក័សីដែលបាំងជណ្ដើរយន្ត ស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើក្បាលកប់ទៅនិងដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យបឋមរួចធ្វើកំណត់ហេតុ ដោយរងចាំព្រឹក សមត្ថកិច្ចជំនាញមកកាយយកសពឡើងលើនិងធ្វើកោសលវិច្ឆ័យ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

    ប្រភព៖ ANN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ