• គួរឲ្យ​ចាប់​អារម្មណ៍! នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ដើរ​រើស​សំរាម​តាម​ឆ្នេរ​សមុទ្រ ដើម្បីបង្ហាញប្រជាជន ឲ្យស្រលាញ់បរិស្ថាន ​(មានវីដេអូ)

    (ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចេញមករើសសំរាមដោយ​ខ្លួនលោកផ្ទាល់តែម្តង ពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រមួយកន្លែងរបស់ឥណ្ឌា ជាទីដែលរដ្ឋាភិបាល​ជ្រើសរើសដើម្បីទទួលដំណើរមកដល់ នៃប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

    កំឡុងពេលនេះលោក ណារិដ្រា ម៉ូឌី កំពុងតែជួបពិភាក្សជាមួយលោក ស៊ី ជិនពីង នៅក្នុងទីក្រុងម៉ាម៉ាល់ឡាភួរ៉ាម (Mamallapuram) ដែលជាទីក្រុងបុរាណមួយ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា និងជាទីទាក់ទាញ​ភ្ញៀវទេសចរយ៉ាងច្រើនផងដែរ។ សកម្មភាពរើសសម្រាមខាងលើនេះ ត្រូវបានបង្ហោះដោយលោក ម៉ូឌី នៅលើគណនីបណ្តាញសង្គម Twitter របស់លោកផ្ទាល់តែម្តង នៅឯទីសម្រាកលំហែកាយផ្ទាល់ខ្លួនរបស់លោក។

    គួរបញ្ជាក់ថា សកម្មភាពរើសសំរាមដោយខ្លួនឯង របស់មេដឹកនាំកំពូលឥណ្ឌារូបនេះ ត្រូវបានគេមើលឃើញថា ជាការដាស់សតិដល់ប្រជាជាតិឥណ្ឌាទាំងមូល ឲ្យព្យាយាមបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន នៅក្នុងប្រទេសដែលមានប្រជាជន ច្រើន​ជាងគេលំដាប់ទីពីរលើលោកនេះ (ជាង១,៣០០លាននាក់) ខណៈគោលនយោបាយរបស់លោក ម៉ូឌី គឺត្រូវបញ្ចប់ការប្រើប្រាស់ថង់ផ្លាស្ទិក ឲ្យបាននៅឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ