• គុណប្រយោជន៍ទាំង៥ចំពោះសុខភាព ដែលបានមកពីការញ៉ាំសណ្តែក

    អ្នកប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំសណ្តែកឡើយ ជាពិសេសនៅពេលញ៉ាំវាជាអាហារសម្រន់តែម្តង។ សណ្តែកមានច្រើនប្រភែទខុសៗគ្នាដែលមានលក់នៅ លើទីផ្សាយ ហើយប្រភេទនីមួយៗសុទ្ធតែមានប្រយោជន៍ដ៏អស្ចារ្យរបស់វារៀងៗខ្លួន។ បើសិនជាអ្នកកំពុង តែឆ្ងល់ថាអ្នកអាចទទួលបានប្រយោជន៍អ្វីខ្លះពីការញ៉ាំសណ្តែក គួរតែតាមដានដូចខាងក្រោមនេះ៖

    1 ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី
    ប្រយោជន៍មួយរបស់សណ្តែកគឺមានអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយប្រឆាំងការរលាកក្នុងរាងកាយបាន។ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការញ៉ាំអាស៊ីតខ្លាញ់សំខាន់ៗអាចប្រឆាំងនឹងការរលាករ៉ាំរ៉ៃដែលការពារអ្នកពី ជំងឺជាច្រើនបាន។

    2 មានអង់ទីអុកស៊ីដង់ខ្ពស់
    មែនហើយអង់ទីអុកស៊ីដង់គឺជាសារធាតុមួយដែលការពាររាងកាយ ពីរ៉ាឌីកាលសេរីដែលធ្វើឲ្យគ្រោះថ្នាកដល់ រាងកាយពីខាងក្នុង និងខាងក្រៅបាន។ បើគ្មានអង់ទីអុកស៊ីដង់ទេ យើងប្រហែលជាមិនអាចការពាររាងកាយ ពីអាការៈនៃការចាស់មុនអាយុ និងការបង្ករោគនានាបានឡើយ។

    3 បន្ថយចំនួនកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម
    មានសណ្តែកមួយចំនួនដែលពិតជាមានប្រយោជន៍ក្នុងការបន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់បាន ដូច្នេះអញនក នឹងមិនអាចប្រឈមនឹងបញ្ហាបេះដូងបានឡើយចាប់ពី ជំងឺលើសសម្ពាធឈាម គាំងបេះដូង ឬដាច់សរសៃឈាម ខួរក្បាល។ ឧទាហរណ៍ដ៏ល្អនៃការញ៉ាំគ្រាប់សណ្តែកគឺបន្ថយកូឡេស្តេរ៉ុលអាក្រក់តែម្តង។ វាមិនត្រឹមតែបន្ថយ កូឡេស្តេរ៉ុលទេ តែក៏ពង្រឹងដល់សមត្ថភាពប្រឆាំងនឹងរ៉ាឌីកាលសេរីដែលកំពុងតែបំផ្លាញរាងកាយអ្នកដែរ។

    4 មានប្រូតេអ៊ីន
    ការញ៉ាំសណ្តែក ជាពិសេសប្រភេទ Walnuts គឺល្អចំពោះសុខភាពក្បាលពោះ ដោយសារតែប្រូតេអ៊ីនរបស់ វាតែម្តង។ ប្រូតេអ៊ីនអាចជួយធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតបាន។ ប្រូតេអ៊ីនក៏ត្រូវការដែរនៅពេលមានការជួសជុល សាច់ដុំ ដូច្នេះគួរតែញ៉ាំវាជាអាហារសម្រន់ឲ្យបានគ្រប់គ្រាន់។

    5 មានជាតិសរសៃ
    អត្ថប្រយោជន៍មួយផ្សេងទៀតដែលអ្នកអាចទទួលបានពីការញ៉ាសណ្តែកនោះគឺថា វាក៏សម្បូរទៅដោយជាតិ សរសៃដែលល្អចំពោះការរំលាយអាហារដែរ។ ជាតិសរសៃគឺជាតម្រូវការរបស់ការរំលាយអាហារក្នុងពោះ ដើម្បីអាចស្រួលក្នុងការបញ្ចេញចោលកាកសំណល់ និងជាតិពុលផ្សេងៗ។ ការញ៉ាំសណ្តែកនឹងផ្តល់ឲ្យយើង នឹងតម្រូវការជាតិសរសៃប្រចាំថ្ងៃ ហើយក៏ឆ្អែតបានយូរដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ