• រដ្ឋបាលរាជធានីភ្នំពេញ គ្រោងពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក

    (ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន ២កន្លែងបន្ថែមទៀត នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក នៅពេលឆាប់ៗនេះ ដើម្បីឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

    អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុន ចុះស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ មុនគេនៅពេលដ៏ខ្លីខាងមុខនេះ ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅមុខសាលាឋមសិក្សាសន្ធរម៉ុក ត្រូវសិក្សាបន្តទៀតដោយសារតែចង់ពង្រីកគម្រោងស្ថាបនានេះ នៅលើផ្លូវប្រសព្វទំាង ៤ទិសត្រង់ភ្លើងស្តុបសន្ធរម៉ុកតែម្តង។

    សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ