• កម្ពុជា ប្រកាសមិនចូលរួមប្រកួត Miss Grand International នៅ ​វេណេហ៊្សូអេឡា ដោយសារតែបញ្ហាអសន្តិសុខ

    នៅមុននេះបន្តិចបវកញ្ញាកម្ពុជា ដែត ស្រីនាឌ ជា បេក្ខភាពកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Miss Grand international 2019 ក៏បានប្រកាសជាផ្លូវការថាកញ្ញានឹងមិនចូលរួមប្រកួត Miss Grand International នៅ ​វេណេហ៊្សូអេឡាឡើយ។ ការបោះបង់ចោលការប្រកួតនេះដោយសារតែបញ្ហាអសន្តិសុខ ដូចជាការធ្វើបាតុកម្មមិនព្រៀងទុកមុនអំពើភេរវកម្មដោយយើងមិនអាចដឹងមុន និងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសនេះ។ ដោយដេត ស្រីនាឌ Miss Grand Cambodia 2019 បានរៀបរាប់យ៉ាងដូច្នេះថា៖

    “សូមជម្រាបសួរចាស! នាងខ្ញុំ ដេត ស្រីនាឌ Miss Grand Cambodia 2019 ដែលជាបេក្ខភាពកម្ពុជា ត្រូវទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International 2019 នៅប្រទេស Venezuela ។ ស្របតាមព័ត៌មានដែលទទួលបានតាមរយៈបណ្តាញ សារព័ត៌មាននានា ស្តីពីស្ថានការណ៍ក្នុងប្រទេស Venezuela ក៏ដូចជាក្តីបារម្ភពីសំណាក់បងប្អូន និងមិត្តៗទាំងអស់ ក៏ដូចជាប្រិយមិត្ត Fan PAGE គ្រប់ៗរូប ដែលក្នុងនោះកាលពីថ្ងៃទី៩ ខែតុលា មានព័ត៌មានឆេះសណ្ឋាគារ Tamanaco Hotel ក្នុងទីក្រុង CARACAS ជាកន្លែងស្នាក់នៅរបស់បវរកញ្ញា ហើយណាមួយប្រទេសមួយនេះកំពុងជួបភាពវឹកវរ ដូចជាការធ្វើបាតុកម្មមិនព្រៀងទុកមុន អសន្តិសុខ អំពើភេរវកម្មដោយយើងមិនអាចដឹងមុន និងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសនេះ។ ទើបលោកអគ្គនាយកនៃកម្មវិធីក្រកួត Miss Grand Cambodia និងក្រុមគ្រួសាររបស់នាងខ្ញុំទាំងសងខាង បានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ហើយលោកអគ្គនាយក និងនាងខ្ញុំព្រមទាំងក្រុមគ្រួសារ បានសម្រេចចិត្តបោះបង់ មិនធ្វើដំណើរទៅចូលរួមប្រកួតនៅប្រទេស Venezuela ដោយលោកអគ្គនាយក ក៏ដូចជាលោកប៉ា អ្នកម៉ាក់របស់នាងខ្ញុំមានក្តីបារម្ភចំពោះការធ្វើដំណើរ ក៏ដូចជាសុខសុវត្ថិភាពផ្ទាល់ខ្លួននាងខ្ញុំផងដែរ។

    ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណ លោកអគ្គនាយកដែលមានក្តីបារម្ភពីសុខសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះរូបនាងខ្ញុំ ហើយជាពិសេសក៏សូមអរគុណដល់ FAN PAGEនិង អ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការយកចិត្តទុកដាក់បារម្ភពីសុខសុវត្ថិភាពនៃរូបនាងខ្ញុំ។ យើងខ្ញុំសូមអភ័យទោសចំពោះករណីដែរបានកើតឡើង។ សូមបញ្ជាក់ផងដែលថាកម្មវិធី Miss Grand international 2019 ដែលបានរៀបចំនៅប្រទេស ​វេណេហ៊្សូអេឡា ត្រូវបានបវកញ្ញាជាច្រើនប្រទេសបានប្រកាសថាមិនចូលរួមប្រកួតដូចជា ស្កុតឡែន, វែល និងអង់គ្លេស ជាដើម ដោយជារៀងរាល់ឆ្នាំកម្មវិធីនេះមានការចូលរួមពីសំណាក់បវកញ្ញាប្រមាណជាជិត៨០ប្រទេស ប៉ុន្តែនៅក្នុងឆ្នាំនេះមានតែ៦០ប្រទេសប៉ុណ្ណោះបានចូលរួម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ