• ជប៉ុននឹងត្រូវប្រឈមជាមួយព្យុះទីហ្វុងដ៏សាហាវមួយចុងសប្តាហ៍នេះ បណ្តាលឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល

    ជប៉ុននឹងត្រូវប្រឈមជាមួយព្យុះទីហ្វុងដ៏សាហាវមួយគឺ Hagibis ដែលវានឹងវាយប្រហារតំបន់កណ្តាល និងភាគខាងកើត ក្នុងរយៈពេលបីថ្ងៃចុងសប្តាហ៍នេះ។ វានឹងត្រូវរំខានដល់ព្រឹត្តិការណ៍កីឡាធំៗ ខណៈជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល។ ព្យុះ Hagibis បានបណ្តាលឱ្យមានការលុបចោលការប្រកួតបាល់ឱប World Cup ចំនួន ២ រួចមកហើយ ដែលគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះ។ អ្នករៀបចំកម្មវិធីបានលុបចោលការប្រកួតរវាង អង់គ្លេស vs បារាំង ដែលបានគ្រោងនេងធ្វើនៅយូកូហាម៉ា ជិតក្រុងតូក្យូ និង ញូហ្សេឡែន vs អ៊ីតាលី នៅឯតូយ៉ូតា នៅភាគកណ្តាលប្រទេសជប៉ុន។

    ក្រុមអ្នករៀបចំក៏បានលុបចោលការរត់ម៉ារ៉ាតុងនៅទីក្រុង Sendai និងទីក្រុងឆ្នេរសមុទ្រភាគខាងជើងផ្សេងទៀត។ ការប្រណាំងរថយន្ត Formula One នៅ Suzuka ភាគកណ្តាលប្រទេសជប៉ុនក៏អាចរងផលប៉ះពាល់ផងដែរ។ ក្រសួងការពារជាតិជប៉ុនក៏បានលុបចោលការត្រួតពិនិត្យកងទ័ពជើងទឹកប្រចាំឆ្នាំ ចាប់ពីថ្ងៃទី ១២-១៤ ខែតុលា រយៈពេល ២ថ្ងៃ ផងដែរ។ Hagibis ដែលមានន័យថា “ល្បឿន” ក្នុងភាសាហ្វីលីពីន មានខ្យល់បក់អតិបរមារហូតដល់ ២៧០គីឡូម៉ែត្រ និងមានខ្យល់កកខ្លាំងនៅរសៀលថ្ងៃព្រហស្បតិ៍ នៅជិតកោះឈីឈី ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ ពីឆ្នេរខាងត្បូងនៃទីក្រុងតូក្យូ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ