ពណ៌ Pure Metal Silver ដ៏ចែងចាំងនៅលើរថយន្ត BMW 8 Series Gran Coupe បានក្លាយជាពណ៌មានតម្លៃថ្លៃមួយក្នុងលោក។ ពណ៌ប្រផេះដែលមានច្រើនស្រទាប់នេះ មានតម្លៃរហូតដល់ ៨ ៨០០ អឺរ៉ូ ដែលស្មើប្រមាណ ៩ ៦៧០ ដុល្លារ។
ជាមួយនឹងពណ៌ Pure Metal Silver ធ្វើឲ្យរថយន្ត BMW 8 Series Gran Coupe កាន់តែមានភាពទាក់ទាញ និងអង់អាចជាទីបំផុត។ ក្រៅពីទឹកថ្នាំថ្លៃហើយ គ្រឿងម៉ាស៊ីនក៏មិនធម្មតាដែរ ដោយមានប្រើម៉ាស៊ីន V8 អាចផលិតកម្លាំងបាន ៥៣០ សេះ ដោយចំណាយពេល ៣,៩ វិនាទី អាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ បាន។
បន្ថែមពីនេះនៅផ្នែកខាងក្នុងក៏មានប្រើប្រាស់វត្ថុធាតុប្រណីតជាច្រើន រួមមានស្បែក Merino និងឈើគុណភាពខ្ពស់ កាន់តែលើកប្រណីតភាពរបស់ BMW 8 Series Gran Coupe ខ្ពស់មួយកម្រិតទៀត។ នៅសហរដ្ឋអាមេរិក រថយន្តនេះមានតម្លៃចាប់ពី ៨៤ ៩០០ ដុល្លារ៕