ប្រសិនបើអ្នកកំពុងមានបញ្ហាជ្រុះសក់ ស្បែកស្ងួតក្រចកដៃជើងផុយស្រួយ នោះមានន័យថាអ្នកកំពុងខ្វះសារធាតុដែកនៅក្នុងឈាមហើយ។
បើយោងតាម dailyhealthpost កង្វះសារធាតិដែកកើតមានជាសកល ដែលមានរហូតដល់ទៅ៩ភាគរយនៃមនុស្សជាតិទាំងអស់ ដែលអ្នកទាំងនោះកំពុងជួបបញ្ហានេះហើយភាគច្រើនជាស្រ្តី និងកុមារ។ កង្វះជាតិដែកនាំឲ្យកុមារ និងស្រ្តីប្រឈមនឹងការស្លាប់ផងដែរ។ ចំពោះស្រ្តីងាយនឹងបាត់បង់ជាតិដែកជាងបុរសដោយសារការមានរដូវប្រចាំខែ និងការធ្លាក់ឈាមជាដើម។
កង្វះជាតិដែកធ្វើឲ្យកោសិកាឈាមក្រហមមិនអាចដឹកនាំអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយបានល្អ ធ្វើឲ្យរាងកាយចុះទ្រុឌទ្រោម និងខ្សោយជាដើម។កង្វះជាតិដែកអាចធ្វើឲ្យស្លេកស្លាំង ឈឺក្បាល វិលមុខ ជ្រុះសក់ សក់ស្ងួត ស្បែកស្ងួត ក្រចកផុយស្រួយ និងធ្វើឲ្យយើងអស់កម្លាំល្ហិតល្ហៃជាដើម។
សម្រាប់ប្អូបអាហារដែលអាចផ្ដល់ជាតិដែកដល់រាងកាយបានរួមមានសាច់ក្រហម សាច់មាន់ សាច់ទា សាច់ជ្រូក និងស៊ុតជាដើម។ ចំណែកបន្លែបៃតង សណ្ដែក ស្រូវសាឡី គ្រាប់ធញ្ញជាតិ និងផ្លែឈើ ក៏មានជាតិដែកដូចគ្នា៕