កម្ពុជា ចាញ់អ៊ីរ៉ង់ យ៉ាងចាស់ដៃ ដោយលទ្ធផល ១៤-០

(តេហេរ៉ង់)៖ ក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ដោយលទ្ធផល ១៤-០ ក្នុងប្រកួតទី៣ វគ្គសន្សំពិន្ទុពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ ។

ការតតាំងជាមួយក្រុមគីឡូជុំផ្ដាច់ព្រ័ត្រ World Cup នេះ គោព្រៃកម្ពុជា ស្ទើរតែគ្មានឱកាសស៊ុតក្រុមម្ចាស់ផ្ទះឡើយ ។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានដាក់សម្ពាធលើក្រុមលោក Keisuke Honda ពេញ ៩០នាទី ដោយគ្មានការបន្ធូដៃឡើយ ដោយពួកគេបានទាត់បំប៉ោងសំណាញ់ទីកម្ពុជា ៧គ្រាប់នៅតង់ទី១ មុនបន្ថែម ៧គ្រាប់ទៀត នៅតង់ទី២ ដើម្បីទទួលបាន ៣ពិន្ទុពេញពីការប្រកួតទី២ របស់ខ្លួន ។

នេះជាលើកដំបូងហើយ ដែលកម្ពុជា បានរបូតគ្រាប់បាល់ច្រើនបែបនេះ ក្រោមការដឹកនាំរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ និងគ្រូបង្វឹកលោក Felix G.Dalmas ក្នុងរយៈពេលជាង ១ឆ្នាំ ។

ការបរាជ័យជាលេីកទី២ ក្នុងចំណោម៣ប្រកួតក្នុងពូល C បានធ្វេីអោយកម្ពុជាធ្លាក់ទៅឈរនៅបាតតារាងបណ្តោះអាសន្ត ដោយមានត្រឹម១ពិន្ទុប៉ុណ្ណោះ

ក្រោយចប់ការប្រកួត កម្ពុជានឹងធ្វើដំណើរត្រឡប់មកមាតុភូមិវិញ នៅរាត្រីឈានចូលថ្ងៃទី១១ ខែតុលានេះ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់វិញម្តងនាថ្ងៃទី១៥ ខែតុលាខាងមុខនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ