• កងរាជអាវុធហត្ថលើផ្ទៃប្រទេស បកស្រាយថា៖ ជនដែលចាប់ឡានអត់ពន្ធជំរឹតទារលុយ ៥០០០ដុល្លារនោះ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ

    ថ្មីៗនេះ ករណីចាប់រថយន្តទំនើប Lexus RX330 មួយគ្រឿងអត់មានពន្ធ ដោយកំលាំងសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយការជម្រិតទារប្រាក់ពីម្ចាស់ឡានអត់ពន្ធចំនួន ៥០០០ដុល្លារ ជាថ្នូរដោះលែងទាំងរថយន្ត និងមនុស្សអោយមានសេរីភាពឡើងវិញ។

    ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដោយបានធ្វើការបញ្ជាក់ថា ករណីខាងលើនេះគឺមានការត្រួតពិនិត្យ និងធ្វើតាមនីតិវិធីត្រឹមត្រូវ ចំណែកឯបុគ្គលឈ្មោះ លន់ ឡង ដែលទទួលយកលុយ បានបង្ហោះក្នុងឃ្លីបវីដេអូនោះ គឺមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ