Lionel Messi បានលើកឡើងថា Neymar គួរតែទៅចូលរួមជាមួយ Real Madrid អំឡុងពេលទីផ្សារដោះកីឡាកររដូវក្ដៅនេះ ជំនួសការមិនបានមក Barcelona។
កីឡាករសញ្ជាតិប្រេស៊ីលមានបំណងចង់ចេញពី Paris Saint-Germain ហើយក្លឹបយក្សរបស់អេស្ប៉ាញទាំងពីរគឺ Barcelona និង Real Madrid សុទ្ធតែចង់បានគេ។ “ខ្ញុំគិតថា Neymar គួរតែទៅ Real Madrid ប្រសិនបើមិនបានមកទីនេះ (Barca)”។ សម្ដីរបស់ Messi និយាយក្នុងកិច្ចសម្ភាសន៍ជាមួយ RAC1។
Messi វ័យ៣២ឆ្នាំបានបន្តថា៖ “Neymar ពិតជាចង់ចេញពីទីក្រុងប៉ារីស។ ហើយខ្ញុំគិតថា Florentino Perez និង Real Madrid អាចនឹងធ្វើអ្វីម្យ៉ាងដើម្បីចុះកុងត្រាយកគេ”។ តាមពិតទៅមុនទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទ Barca បានព្យាយាមតាមយក Neymar មកវិញមែនទែន តែ Paris បានបដិសេធគ្រប់សំណើ៕