តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានបង្ហាញមុខកូនប្រុសរបស់ខ្លួនហើយ ដោយបានបញ្ជាក់ពីស្ថានភាពសុខភាពកូនទៀត។
នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពច្រើនសន្លឹកចេញពីលទ្ធផលឆ្លុះអេកូ នៅមន្ទីរពេទ្យ Bumrungrad International ប្រទេសថៃ។ អ្នកនាងថែមទាំងបញ្ជាក់ឲ្យដឹងដែរថា កូនប្រុសមានសុខភាពល្អទេ ហើយទាំងអ្នកនាង និងស្វាមីក៏កំពុងទន្ទឹងរង់ចាំការមកដល់របស់កូនឆាប់ៗដែរ៕