យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើប Big C បានឲ្យដឹងថា Big C សាខាប៉ោយប៉ែតបានបើកដំណើរការសាកល្បងរបស់ខ្លួនកាលពីថ្ងៃសោរិ៍កន្លងទៅនេះ ដោយធ្វើឡើងក្រោមចក្ខុវិស័យ ដើម្បីក្លាយជាក្រុមហ៊ុនលក់រាយឈានមុខគេរបស់ថៃដែលបំពេញគ្រប់តម្រូវការរបស់អតិថិជន។ ការបើកដំណើរការនេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី៤ ដែលមានផ្សារទំនើបប្រភេទនេះ ខណៈដែល Big C មានវត្តមានរួចមកហើយនៅក្នុងប្រទេសវៀតណាម និងឡាវ។
ទន្ទឹមនឹងនេះការបើកដំណើរការសាកល្បងហាក់ដូចជាបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដោយមានប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈបានប្រមូលផ្ដុំគ្នានៅទីនោះ ដោយសារ Big C ផ្ដោតសំខាន់លើអតិថិជនដែលមានប្រាក់ចំណូលចាប់ពីកម្រិតកណ្ដាល ទៅទាប ជាមួយនឹងជម្រើសទំនិញ យ៉ាងច្រើនក្នុងតម្លៃសមរម្យ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីចំពោះការបើកសម្ភោធជាផ្លូវការខាងក្រុមហ៊ុនមិនទាន់សម្រេចថានឹងត្រូវធ្វើឡើងនៅពេលណានោះទេ៕