• ញុាំ«បាយស»ច្រើន អាចបណ្តាលឲ្យកើត «ជំងឺទឹកនោមផ្អែម»

    ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនៅលើពិភពលោកហាក់កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមូលហេតុនៃការកើតមានជំងឺនេះត្រូវបានគេសង្កត់ធ្ងន់ទៅលើទៅលើទម្លាប់នៃការញ៉ាំភេសជ្ជៈកំប៉ុង ដែលមានជាតិស្ករខ្ពស់ ភាពធាត់ជ្រុល និងរបបអាហារប្រចាំថ្ងៃផ្សេងៗទៀតរបស់មនុស្សម្នាក់ៗតែម្តង។ ជាក់ស្តែងមានការសិក្សាមួយបានរកឃើញថា បាយដែលប្រជាពលរដ្ឋនៅអាស៊ីទទួលទានជាប្រចាំនោះមានផ្ទុកជាតិស្ករច្រើនជាងភេសជ្ជៈកំប៉ុងទៅទៀត។ ការសិក្សាមួយនេះបានធ្វើឡើងដោយសាលាសុខភាពសាធារណៈ Harvard នៅសហរដ្ឋអាមេរិក និងបានសិក្សាទៅលើរបបអាហារ និងមូលហេតុនៃការកើតមានជំងឺទឹកនោមផ្អែមរបស់អ្នកជំងឺជាច្រើននាក់មកពីតំបន់ផ្សេងៗគ្នា។ លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយនៃការសិក្សាបានបង្ហាញថា បាយត្រឹមតែមួយចានចង្កឹះមានផ្ទុកជាតិស្ករស្មើនឹងភេសជ្ជៈកំប៉ុងរហូតដល់ ២ កំប៉ុងឯនោះ។

    ការសិក្សាក៏បារកឃើញផងដែរថា ប្រជាពលរដ្ឋចិនមានទម្លាប់ទទួលបាយច្រើនពោលគឺជាមធ្យម ៤ ចានចង្កឹះក្នុងមួយថ្ងៃ ខណៈប្រជាពលរដ្ឋនៅអឺរ៉ុបទទួលទានបាយចំនួន ៥ ចានចង្កឹះក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ការសិក្សាខាងលើមិនបានប្រាប់ឲ្យលោកអ្នកឈប់ទទួលទានបាយទាំងស្រុងនោះទេ តែបានលើកទឹកចិត្តឲ្យលោកអ្នកគួរកាត់បន្ថយបាយក្នុងរបបអាហារប្រចាំថ្ងៃហើយជំនួសវិញដោយការញ៉ាំបន្ថែ និងផ្លែឈើឲ្យបានច្រើន ឬលោកអ្នកអាចប្តូរទៅញ៉ាំបាយដាំពីអង្ករសម្រូបវិញ ព្រោះវាមិនសូវមានជាតិស្ករខ្ពស់។ ការកាត់បន្ថយបាយដូចបានរៀបរាប់ខាងលើនេះ អាចអនុវត្តមានសម្រាប់មនុស្សទូទៅក្នុងគោលបំណងរក្សាសុខភាព ហើយសម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែមរួចហើយចាំបាច់ខ្លាំងណាស់ក្នុងការប្តូររបបអាហារនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ