ព្រឹត្តិការណ៍​​ដ៏អស្ចារ្យ វាយ​ដណ្តើម​ខ្សែក្រវាត់ ៣​ ក្នុង​ថ្ងៃ​តែមួយ One Championship លើក​ទី១០០ នៅជប៉ុន

(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ CTN និង Page CTN នឹងផ្សាយបន្តផ្ទាល់នូវកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យ មិនដែលមានពីមុនមក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នៃការវាយដណ្តើមខ្សែក្រវាត់៣ ក្នុងថ្ងៃតែមួយ នៃស្ថាប័ន One Championship លើកទី១០០ ដែលទស្សនិកជនទន្ទឹងរង់ចាំបានមកដល់ហើយ។

នេះជាព្រឹត្តិការណ៍មួយ ដែលមិនធ្លាប់មានពីមុនមកឡើយ ដែលនឹងធ្វើឱ្យប្រិយមិត្តកាន់តែជក់ចិត្ត ភ្លេចបាយភ្លេចទឹក ជាមួយការប្រកួតដណ្តើមខ្សែក្រវាត់ One Championship លំដាប់ពិភពលោក ដែលមានអ្នកទស្សនារាប់លាននាក់ កំពុងតែទន្ទឹងរង់ចាំ។ ព្រឹត្តិការណ៍នេះ ប្រាកដជាកក្រើកនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ។

ការប្រកួតដ៏អស្ចារ្យនេះ ក៏មានគូប្រកួតជាច្រើន ដែលនឹងត្រូវប្រឈមមុខដាក់គ្នា ដោយគ្មានញញើតគ្នាអ្វីបន្តិចសោះឡើយ ដូចជា កីឡាការិនី LEE ប៉ះជាមួយកីឡាការិនី XIONG, កីឡាករ JOHNSON ប៉ះជាមួយកីឡាករ KINGAD និង កីឡាករ ALVAREZ ប៉ះជាមួយកីឡាករ ARSLANALIEV ដែលសុទ្ធសឹងតែជាគូប្រកួតដ៏ជក់ចិត្ត។ កីឡាករ កីឡាការិនី រូបណា ដែលជាម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក One Championship លើកនេះ?

ស្ថានីយទូរទស្សន៍ CTN និង Page CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ One Champioship ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ