• ចិន ទិញមាស ១០០ តោន ទុកក្នុងស្តុកបម្រុងរបស់ខ្លួន ខណៈពេលមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិច

    ប្រទេសចិនមិនមែនជាប្រទេសតែមួយទេដែលបានបង្កើនមាសបម្រុងរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រាក់ដុល្លារអាមេរិក។ យោងតាម Bloomberg ឱ្យដឹងថា ចាប់តាំងពីមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ប្រទេសចិនបានបន្ថែមមាសចំនួន ១០០តោន ចូលក្នុងឃ្លាំងបម្រុងរបស់ពួកគេ។ ហើយបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ក្នុងរយៈពេលកន្លះឆ្នាំនេះធនាគារកណ្តាលនៅទូទាំងពិភពលោក បានទិញមាសប្រមាណ ៣៧៤.១តោន ដោយហេតុនេះវាបានជំរុញតម្រូវការសរុបកាន់តែខ្លាំង ដែលធ្វើឱ្យមាសមានការកើនតម្លៃក្នុងកម្រិតខ្ពស់បំផុតធៀបនឹងរយៈពេលបីឆ្នាំចុងក្រោយនេះ។

    មាសបម្រុងរបស់ចិនបានកើនឡើង ១០ខែជាប់គ្នា គិតមកដល់ខែកញ្ញានេះ ដោយសារធនាគារប្រជាជនចិន (PBOC) បានបង្កើនការកាន់កាប់មាសដ៏មានតម្លៃរបស់ខ្លួនដល់ទៅ ៦២.៦៤លានអោន (១,៩៥៧តោន) កាលពីខែមុន កើនពី ៦២.៤៥លានអោន (១,៩៥១តោន) ក្នុងខែសីហា។ នេះវាធ្វើឱ្យមាសបម្រុងទុករបស់ចិនមានប្រហែល ៩៣ពាន់លានដុល្លារអាមេរិក គិតជាប្រាក់។ បើនិយាយពីបរិមាណផលចុងក្រោយ លំហូរចូលចុងក្រោយមានចំនួនសរុប ៥.៩តោន និង ៩៩.៨ តោនផ្សេងទៀត ក្នុងរយៈពេលប្រាំបួនខែកន្លងមក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ