• គ្រូបង្វឹក ដែល​ដឹកនាំក្រុម​ស្រ្តី​អាមេរិក ឈ្នះ​ជើងឯក World Cup ២​សម័យនោះ ត្រូវបានលាលែង​ពី​តំណែង

    (វ៉ាស៊ីនតោន)៖ លោកស្រី Jill Ellis អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ស្រ្តីអាមេរិក បានដឹកនាំក្រុមខ្លាំងនេះ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងស្រ្តីកូរ៉េខាងត្បូងក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ដែលជា១ ប្រកួត មុនលាលែងពីតំណែងជាគ្រូបង្វឹកជាផ្លូវការ។

    គ្រូបង្វឹកសញ្ជាតិអាមេរិក ដែលបានកើតនៅអង់គ្លេស វ័យ ៥៣ឆ្នាំខាងលើនេះ ជាគ្រូបង្វឹកទី១ ដែលបានដឹកនាំ ក្រុមឈ្នះជើង FIFA Women World Cup ២សម័យជាប់គ្នា ពោលគឺក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ កន្លងទៅថ្មីៗ នេះនៅប្រទេសទេសបារាំង គិតចាប់តាំងពីបានដឹកនាំក្រុមបាល់ទាត់ស្រ្តីអាមេរិកក្នុងឆ្នាំ២០១៤ មក។

    បន្ថែមលើនេះ Jill Ellis បានដឹកនាំក្រុមស្រ្តីអាមេរិកសរុបចំនួន ១៣២ប្រកួត ក្នុងនោះឈ្នះ១០៦ដង ស្មើ៧ដង និងចាញ់១៩ដង ជាមួយនឹងការឈ្នះពានផ្សេងៗបានចំនួន៨ ទៀតផង មុនពេលត្រូវបានបោះឆ្នោតជាប់ ជាគ្រូបង្វឹកដឹកនាំល្អបំផុតប្រចាំឆ្នាំ២០១៩ របស់សហព័ន្ធ FIFA ថែមទៀតផង។

    ការលាឈប់ពីគ្រូបង្វឹកនេះដែរ Jill Ellis នឹងកាន់តួនាទីជាទូតសុឆន្ទះក្នុងក្រុមបាល់ទាត់ស្រ្តីអាមេរិកដដែលចាប់ ពីឆ្នាំក្រោយទៅ ដូចដែលសហព័ន្ធកីឡាបាល់ទាត់អាមេរិកធ្លាប់ប្រកាសម្តងរួចមកហើយកាលខែកក្កដា ឆ្នាំ២០១៩ គ្រាដែលតំណែងគ្រូបង្វឹកនៅមិនទាន់ប្រកាសរកបានអ្នកថ្មីនៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ