ប្រវត្តិរបស់អ៊ីនធឺណិតកាហ្វេ (Internet cafe)៖
- ឆ្នាំ ១៩៨៨៖ ដើមកំណើតមានកាហ្វេអ៊ីនធឺណិតដំបូង គឺមានប្រភពចេញមកពីប្រទេសកូរ៉េខាងត្បូងដែលហាងដំបូងគេនោះមានឈ្មោះថា Electronic Cafe បានបើកបម្រើភ្ញៀវនៅមុខសាកលវិទ្យាល័យ Hongik University គ្រប់គ្រងដោយជនជាតិកូរ៉េខាងត្បូងពីរនាក់គឺ Ahn Sang-Su និង Keum Nuri នៅទីក្រុងសេអ៊ូល។ ដំបូងនោះ ហាងបានបំពាក់ Computer 16bit ភ្ជាប់អ៊ីនធឺណិតសម្រាប់បម្រើដល់ភ្ញៀវ។ បើកបានប្រហែល ២-៣ឆ្នាំក្រោយមក ទើបប្រទេសកំពុងអភិវឌ្ឍនានាចាប់ផ្ដើមបើកជាបន្តបន្ទាប់។
- ឆ្នាំ ១៩៩១៖ ហាង កាហ្វេអនឡាញអាមេរិកចាប់បើកដំណើរការដោយ Wayne Gregori នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលមានឈ្មោះ Sfnet Coffeehouse Network ហើយនៅ ឆ្នាំ ១៩៩៤ អាជីវកម្មកាហ្វេអ៊ីនធឺណិតនៅអាមេរិករីកដុះដាលយ៉ាងខ្លាំងឡើងៗ។
- ឆ្នាំ ១៩៩៦៖ ហាង កាហ្វេអ៊ីនធឺណិតចំនួន ៣ ទៀតបានបើកដំណើរការក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលមានឈ្មោះ Internet Cafetm គ្រប់គ្រងដោយ Arthur Perey ហាង @ Cafe និង Heroic Sandwich។ ទន្ទឹមនោះ ហាងកាហ្វេនៅកូរ៉េខាងត្បូងក៏កាន់តែរីកសាយច្រើនកន្លែងដែរ។
- ចាប់ពីឆ្នាំ ២០០៥ Internet Cafe កាន់តែពេញនិយម និងត្រូវបានបើកដំណើរការច្រើនទីតាំងខុសៗគ្នានៅអាមេរិក។ ក្រោយៗមកហាងកាហ្វេត្រូវបានពង្រីកកាន់តែច្រើនឡើងៗ តាមបណ្ដាប្រទេសនៅលើពិភពលោក ហើយមានមនុស្សម្នាៗជាច្រើន ចូលញាំដើម្បីប្រើអ៊ីនធឺណិតនៅទីនោះទៅតាមតម្រូវការខ្លួនឧទាហរណ៍ ដើម្បីបើក webmail ឬសេវាកម្មផ្ញើសារផ្សេងៗ និងឆែកមើលព័ត៌មានជាដើម។
ហាងកាហ្វេតាមបណ្ដាប្រទេសកំពុង អភិវឌ្ឍជាច្រើន គឺមានការដាក់ឧបករណ៍ឱ្យប្រើនៅទីនោះស្រាប់ ងាយស្រួលប្រើដោយពុំចាំបាច់មានឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនក៏ បាន។ ហាងមួយចំនួននៅតាមបណ្ដាប្រទេសដូចជា៖ ឥណ្ឌា ចិន តៃវ៉ាន់ ហុងកុងកូរ៉េខាងត្បូង និងហ្វីលីពីនគឺមានការរីកដុះដាលខាងផ្ដល់សេវាកម្មហ្គេមដោយការបំពាក់ប្រព័ន្ធកុំព្យូទ័រ (LAN gaming)៕