• ជនដៃដល់​បាញ់​សម្លាប់ ២នាក់​ប្ដី​ប្រពន្ធ នៅ​មណ្ឌលគិរី ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅ​ស្វាយរៀង

    (ស្វាយរៀង)៖ ជនដៃដល់ក្នុងឃាតកម្មដ៏សាហាវបាញ់សម្លាប់២នាក់ប្ដីប្រពន្ធ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពី១ខែមុននោះ នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមចាប់ខ្លួនបានហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង។

    វរសេនីយ៍ឯក ជាវ វិបុល បានឲ្យដឹងនៅមុននេះបន្ដិចថា ក្រោយការទទួលបានបទបញ្ជា និងការចង្អុលបង្ហាញ លោកបានដឹកនាំកម្លាំងនាយកដ្ឋាន សហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង និងកំណត់អត្ដសញ្ញាណជនដៃដល់ ទើបឈានដល់ការចាប់ខ្លួនបាន នៅវេលាម៉ោង៤ល្ងាចនេះ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។លោកបញ្ជាក់ថា ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាន ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអូគគី ឃុំអូតាយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានរត់គេចមកធ្វើកម្មករសំណង់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងបញ្ជូនបន្ដទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីវិញ ដែលជាម្ចាស់ករណី។

    សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់២នាក់ប្ដីប្រពន្ធនេះ បានកើតឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចថ្មដារស្ថិតនៅភូមិរវាក់ ឃុំរ៉យ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជនរងគ្រោះជាប្ដីឈ្មោះ រ៉ា ហៅម៉ៅ (ប្ដី) អាយុ៣៧ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ អាន អុល អាយុ៣៤ឆ្នាំ មុខរបរកសិករ។ ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ គេសង្ស័យផ្ដើមចេញពីរឿងទំនាស់ដីធ្លី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ