ប្រិយមិត្តប្រាកដជាបានដឹងពីគ្រោះថ្នាក់នៃផ្លូវជង្ហុកហើយ ប្រសិនបើជិះម៉ូតូលឿនមិនបានប្រុងប្រយ័ត្នប៉ះចំផ្លូវជង្ហុក អាចគ្រោះថ្នាក់រហូតបាត់បងជីវិតទៀតផង។ ដោយមើលឃើញពីភាពអវិជ្ជមានបែបនេះហើយទើបបងប្រុសម្នាក់ដែលមានឈ្មោះនៅក្នុងគណនីហ្វេសបុកថា អ៊ួន ម៉េង បានសម្រេចចិត្តរៀបចំឥវ៉ាន់ក្នុងរថយន្តរបស់គាត់មានដូចជាស៊ីម៉ង់ត៍ ខ្សាច់ និងទឹកសុទ្ធធុង មកចាក់បំពេញជង្ហុកតាមផ្លូវជាតិ។ ម្ចាស់គណនីដដែលបានរៀបរាប់ថា៖
“ធ្វើល្អមិនមែនចង់បាន Like ឬ Share នោះទេ គ្រាន់តែចង់បានផ្លូវល្អបើកបរស្រួលតែប៉ុណ្ណោះ។ ចំណាយពេលវេលាខ្លះ កំលាំងខ្លះ ថវិកាខ្លះ ដើម្បីជួយដល់សង្គម ។ បើពលរដ្ឋម្នាក់លុប១ជង្ហុក ចឹងប្រជាពលរដ្ឋ១០០នាក់បាន១០០ជង្ហុកដែរ។ (ផ្លូវល្អបើកបរសុវត្ថិភាព) ព្រែកតាតី ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង”។ នេះជាគំរូល្អសម្រាប់សង្គម សុំបងប្អូនជួយចែករំលែកម្នាក់មួយដើម្បីចូលរួមជួយសង្គមទាំងអស់គ្នា៕