(ខេត្តព្រះវិហារ)៖ មានសត្វប្រើសឈ្មោលដ៏គួរអាណិតខ្លោចផ្សារ០១ក្បាល បានរត់ចូលភូមិអ្នកស្រុកនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤ទាបភ្លឺ ម្សិលមិញនេះ។
ករណីសត្វប្រើសឈ្មោល០១ក្បាលរត់ចូលភូមិពោធិ ឃុំពោធិ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប្រជាពលរដ្ឋក៏នាំគ្នា ស្ទាក់ចាប់និងរាយការណ៍ទៅ មន្រ្តីបិស្ថាននឹងកម្លាំង នគរបាលស្រុកត្បែង បាននាំមករក្សាទុកបំរុងនឹង ធ្វើការដោះលែងទៅក្នុងព្រៃអភិរក្សវិញ តែជាអកុសលសត្វប្រើសដ៏កំសត់០១ក្បាលនេះក៏ត្រូវបានងាប់បាត់ទៅហើយ។
ការបាត់បង់ជីវិតរបស់សត្វប្រើសដ៏កម្រនេះ បានធ្វើឲ្យប្រជាពលរដ្ធមានការសោកស្តាយនិងអាណិតអាសូរស្ទើរចង់ស្រកទឹកភ្នែកណាស់ ហើយពួកគាត់ក៏មានជំនឿរលើប្រពៃណីរបស់គាត់ បាននិមន្តព្រះសង្ឃបួនអង្គ ដើម្បីធ្វើកិច្ចសុំសេចក្តីសុខសេចក្តីសប្បាយផងដែរ។ ឯសត្វប្រើសមួយក្បាលនេះត្រូវអង្គការ សមាគមន៍មគ្គុទេសសត្វស្លាបកម្ពុជាដឹកយកទៅក្រុងសៀមរាបដើម្បីរក្សាទុក៕