ខេត្តសៀមរាប ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩៖ កាលពីសប្តាហ៍មុន មេដឹកនាំវ័យក្មេងរបស់សហគមន៍អាស៊ានចំនួន៣៩នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរមតិយោបល់ ក៏ដូចជា ពិភាក្សាលើបញ្ហា និងឱកាសនានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ភាពជាដៃគូប្រកបដោយនិរន្តរភាព ក្នុងកម្មវិធី សមាគមយុវជនអាស៊ាន (AYF) លើកទី២ ដែលត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិសិង្ហបុរី (SIF) និងក្រុមប្រឹក្សាយុវជនជាតិ (NYC)។ មេដឹកនាំវ័យក្មេង៣នាក់របស់វៀតណាម ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ និងបានចែករំលែកបទពិសោធរបស់ពួកគេទាំងក្នុងវិស័យសង្គម និងសេដ្ឋកិច្ច។ ក្រោមទស្សនទាន «ភាពជាដៃគូសម្រាប់និរន្តរភាពសហគមន៍អាស៊ាន» កម្មវិធីនៅឆ្នាំនេះ ផ្តោតទៅលើសារសំខាន់នៃទំនាក់ទំនងដ៏កក់ក្តៅរវាងប្រជាជន និងប្រជាជន ដើម្បីធានាឲ្យបាននូវនិរន្តរភាពនៃសង្គម បរិស្ថាន និងសេដ្ឋកិច្ច ក្នុងតំបន់នេះ។
ត្រឹមឆ្នាំ២០២០ អត្រាប្រជាជនច្រើនជាងពាក់កណ្តាលនៅសហគមន៍អាស៊ាន នឹងមានអាយុក្រោម៣៥ឆ្នាំ។ កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំនេះ ប្រមូលផ្តុំមេដឹកនាំវ័យក្មេងជំនាន់ក្រោយ មកពីវិស័យប្រជាជន ឯកជន និងសាធារណៈ (3p) ជាច្រើន ដែលត្រូវបានចាត់ទុកថា មានសក្តានុពលក្នុងការទទួលតំណែងថ្នាក់ដឹកនាំដ៏មានឥទ្ធិពល នាថ្ងៃអនាគត និងចូលរួមចំណែកបន្ថែមទៀត ដើម្បីធ្វើឲ្យតំបន់នេះ កាន់តែរីកចម្រើនទៅមុខ។ កម្មវិធីសមាគមយុវជនអាស៊ាននេះ មានគោលបំណងក្នុងការជួយឲ្យអ្នកចូលរួមទាំងអស់មានឱកាសក្នុងការចែករំលែកបទពិសោធនានា បង្កើតទំនាក់ទំនង និងធ្វើការរួមគ្នា ដើម្បីបង្កើតបណ្តាញដ៏រឹងមាំមួយរបស់មេដឹកនាំវ័យអាស៊ានវ័យក្មេង ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់។
ក្រោយពីទទួលបានភាពជោគជ័យក្នុងឆ្នាំទី១របស់ខ្លួន កាលពីឆ្នាំ២០១៨ កម្មវិធីសមាគមយុវជនអាស៊ានមួយនេះ ដែលមានទីតាំងនៅប្រទេសសិង្ហបុរី ក៏បានពង្រីកសមាសសភាពនៅក្រៅប្រទេស ទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ផងដែរ ដើម្បីបង្កើនការផ្លាស់ប្តូរ និងឱកាសផ្សេងៗ សម្រាប់កិច្ចសហប្រតិបត្តិការនេះ។
កម្មវិធីដែលមានរយៈពេល១សប្តាហ៍ពេញមួយនេះ ដែលបានចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ក៏មានកិច្ចពិភាក្សា និងដំណើរចុះកម្មសិក្សាជាច្រើនផងដែរ។ អ្នកចូលរួមក្នុងកម្មវិធីនេះ សុទ្ធសឹងមានឱកាសក្នុងការផ្លាស់ប្តូរយោបល់ជាមួយនឹងមេដឹកនាំដ៏មានទេពកោសល្យ និងអ្នកធ្វើការក្នុងការិយាល័យនយោបាយជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងលោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសម្រាប់សន្តិសុខជាតិរបស់សិង្ហបុរី និងលោក Syed Saddiq Syed Abdul រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ី ផងដែរ។
សកម្មភាពនានាក្នុងកម្មវិធីនេះ ក៏រាប់បញ្ចូលទាំង ការចែករំលែកបទពិសោធផ្សេងៗទៅលើការប្រតិបត្តិអាជីវកម្មប្រកបដោយនិរន្តរភាព ពីសំណាក់ធនាគារ DBS និងក្រុមហ៊ុនអចលនទ្រព្យ CapitaLand ក៏ដូចជា ការរៀបចំដំណើរទស្សនកិច្ចមួយ ទៅកាន់តំបន់កោះទើបបង្កើតថ្មី Semakau Landfill ដើម្បីឲ្យអ្នកចូលរួម អាចសិក្សាទៅលើការគ្រប់គ្រងសំរាម ប្រកបដោយនិរន្តរភាព ក្នុងប្រទេសមានដីតូចដូចជាសិង្ហបុរី។ អំឡុងពេលនៃកម្មវិធីនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសហគ្រាសសង្គម Native និង Epic Collective របស់ម៉ាឡេស៊ី ទាក់ទងនឹងដំណើរទស្សនកិច្ចសិក្សាផ្នែកវប្បធម៌ ជាមួយនឹងសហគមន៍ Orang Asli។ អ្នកចូលរួមទាំងអស់ ក៏បានសិក្សាអំពីកិច្ចការងាររបស់មជ្ឈមណ្ឌលគំនិតច្នៃប្រឌិត និងការបង្កើតថ្មីជាសកលរបស់ម៉ាឡេស៊ី (MaGIC) ក្នុងការបង្កើតប្រព័ន្ធអេកូឡូហ្ស៊ីនៃសហគ្រិនភាពប្រកបដោយនិរន្តរភាព ក្នុងប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសកម្មភាពជាច្រើនផ្សេងទៀត ផងដែរ។
លោកអ្នកស្រី Jean Tan នាយកប្រតិបត្តិអង្គការអន្តរជាតិសិង្ហបុរី មានប្រសាសន៍ថា៖ «កម្មវិធីសមាគមយុវជនអាស៊ាន បង្ហាញពីតម្លៃនៃចំណងមិត្តភាពរបស់វប្បធម៌ចម្រុះ ក្នុងទិដ្ឋភាពជាសកលមួយ ដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យើងសង្កេតឃើញពីការបង្ហាញខ្លួនរបស់មេដឹកនាំអាស៊ានវ័យក្មេងជាច្រើន ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ ដែលមានសក្តានុពលក្នុងការជួយលើកកម្ពស់ ការយោគយល់រវាងគ្នា និងជួយឲ្យមានកិច្ចខិតខំប្រឹងប្រែងជាបុគ្គលិក ដើម្បីបង្កើតឲ្យមានការជះឥទ្ធិពលជាវិជ្ជមាន និងប្រកបដោយនិរន្តរភាព។ អង្គការអន្តរជាតិសិង្ហបុរី ពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាផ្នែកមួយនៃកម្មវិធីដ៏មានអត្ថន័យមួយនេះ និងមានមោទនភាពក្នុងការចូលរួមចំណែកជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់យុវជនយើង ក្នុងការបង្កើតសហគមន៍អាស៊ាន ដែលមានការរួបរួមគ្នា មានភាពស្អិតរមួត និងនិរន្តរភាពបន្ថែមទៀត។
លោក David Chua នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនជាតិ មានប្រសាសន៍ថា៖ «កម្មវិធីសមាគមយុវជនអាស៊ាននេះ ផ្តល់នូវផ្លាតហ្វមមួយក្នុងការបង្កើតឲ្យមានទំនាក់ទំនងរវាងយុវជន និងយុវជន ដ៏រឹងមាំ និងធ្វើឲ្យទាក់ទំនងក្នុងតំបន់កាន់តែមានភាពល្អប្រសើរឡើង។ យើងមើលឃើញរួចជាស្រេចនូវលទ្ធផលផ្សេងៗ ដែលត្រូវបានធ្វើឲ្យលេចចេញជារូបរាងឡើង ដោយសារតែកម្មវិធីលើកទី១ កាលពីឆ្នាំមុន។ មេដឹកនាំវ័យក្មេងទាំងនេះ បន្តរក្សាទំនាក់ទំនងរបស់ខ្លួនយ៉ាងសកម្ម បន្តធ្វើឲ្យបណ្តាញរបស់ពួកគេដំណើរការ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនានា និងបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនទៅលើគម្រោងនានាដែលជះឥទ្ធិពលដល់សង្គម។ មូលនិធិយុវជនអាស៊ាន-សិង្ហបុរី (SAYF) នឹងគាំទ្រកម្មវិធីផ្តួចផ្តើមទាំងនេះ ដែលបង្ហាញពីសារសំខាន់នៃបញ្ហា សង្គម-សេដ្ឋកិច្ច-វប្បធម៌ សម្រាប់សហគមអាស៊ាន។ ក្តីសង្ឃឹមរបស់ខ្ញុំគឺថា កម្មវិធីសមាគមយុវជនអាស៊ាន នឹងបន្តធ្វើឲ្យយុវជនរបស់យើងកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់អាស៊ី ខណៈដែលយុវជនទាំងនេះ នឹងធ្វើការឆ្ពោះទៅកាន់ការបង្កើតសមាគមមួយដែលផ្តល់ឥទ្ធិពលជាវិជ្ជមាន»។
កម្មវិធីសមាគមយុវជនអាស៊ាន គឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំផ្អែកទៅលើការជ្រើសរើសមួយ សម្រាប់យុវជនអាស៊ាន ដែលមានអាយុចន្លោះពី ២៧ និង ៣៥ឆ្នាំ មកពីវិស័យទាំង៣ (វិស័យប្រជាជន សាធារណៈ និងឯកជន)។ ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិសិង្ហបុរី និងក្រុមប្រឹក្សាយុជនជាតិ កម្មវិធីសមាគមយុវជនអាស៊ាន ត្រូវបានបង្កើតឡើងដើម្បីផ្តល់អំណាចដល់មេដឹកនាំយុវជនទូទាំងអាស៊ាន ដើម្បីអភិវឌ្ឍបណ្តាញដ៏រឹងមាំមួយរវាងយុវជនដូចគ្នា និងរួមគ្នាធ្វើឲ្យសហគមន៍អាស៊ាន ក្លាយជាអង្គភាពដ៏រឹងមាំ និងមានការរួបរួមគ្នា ក្នុងបរិស្ថាន។
អំពីអង្គការអន្តរជាតិសិង្ហបុរី
អង្គការអន្តរជាតិសិង្ហបុរីហៅកាត់ថា SIF បង្កើតចំណងមិត្តភាពសម្រាប់ពិភពកាន់តែល្អប្រសើរ។ យើងបង្កើតទំនាក់ទំនងដែលមានស្ថិរភាពរវាងប្រជាជនសិង្ហបុរី និងសហគមពិភពលោក និងប្រើប្រាស់មិត្តភាពទាំងនេះ ដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរឡើង និងបង្កើតឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ការងាររបស់យើងបង្កើតឲ្យមានការជឿជាក់យ៉ាងមុតមាំថា អន្តរប្រតិកម្មវប្បធម៌ចម្រុះ ផ្តល់នូវចំណេះដឹងផ្សេងៗ ដែលពង្រឹងដល់ការយល់ដឹង។ ការផ្លាស់ប្តូរទាំងនេះ បង្កើតឲ្យមានសកម្មភាព និងជំរុញឲ្យកិច្ចសហប្រតិបត្តិការរកចំណុចល្អ។ កម្មវិធីរបស់យើងប្រមូលផ្តុំពលរដ្ឋមកនៅជាមួយគ្នា ដើម្បីចែករំលែកគំនិតផ្សេងៗ ទំនាញ និងបទពិសោធ លើឯកទេសជាច្រើន ដូចជា វេជ្ជាសាស្ត្រ ការអប់រំ បរិស្ថាន សិល្បៈ និងវប្បធម៌ ក៏ដូចជារបៀបរស់នៅ និងអាជីវកម្ម។ យើងធ្វើបែបនេះ ដោសារតែយងជឿជាក់ថា យើងទាំងអស់គ្នា អាច និងគួរតែធ្វើដើម្បីរួមចំណែកបង្កើតឲ្យមានពិភពលោកកាន់តែល្អប្រសើរមួយ ដែលនៅពេលនោះ យើងអាចមើលឃើញច្បាស់ពីឱកាសដែលផ្តល់ឲ្យប្រកបដោយសន្តិភាពសម្រាប់ទាំងអស់គ្នា។ ស្វែងរកព័ត៌មានបន្ថែម តាមរយៈ www.sif.org.sg
អំពីក្រុមប្រឹក្សាយុវជនជាតិ
នៅក្រុមប្រឹក្សាយុវជនជាតិ យើងជឿជាក់លើពិភពលោកមួយ ដែលយុវជន ទទួលបាននូវការគោរព និងយកចិត្តទុកដាក់ ក៏ដូចជាមានសមត្ថភាព ក្នុងបង្កើតឲ្យមានឥទ្ធិពល និងបង្កើតឲ្យមានការភាពផ្សេងគ្នាមួយក្នុងពិភពលោកនេះ។ ជាមួយនឹងដៃគូរបស់យើងជាច្រើន យើងអភិវឌ្ឍយុវជនដែលត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃអនាគត និងមានការប្តេជ្ញាចិត្តខ្ពស់សម្រាប់សិង្ហបុរី តាមរយៈការបណ្តុះបណ្តាលឲ្យពួកគេមានបេះដូងសម្រាប់សេវាកម្ម ភាពរឹងមាំ និងស្មារតីសហគ្រាស។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់:
លោក Shah Jahan Tajudeen
អ្នកចាត់ការទូទៅផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់អង្គការអន្តរជាតិសិង្ហបុរី
អ៊ីម៉ែល: [email protected]
DID: + 65 6690 6353
ទូរស័ព្ទ: +65 9456 8424