ករណីបាត់ថវិការជាតិមួយចំនួនធំដែលត្រូវបានឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ធ្វើការបកស្រាយប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ដោយសារតែភាពមិនប្រក្រតី កម្មករកម្មការនី ក៏ដូចជាមន្ត្រីមួយចំនួនធ្វើពុតឈឺ ដើម្បីទៅបើកប្រាក់ពី បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស រួចមកក៏ស្រាប់តែមានការរិះគន់ចំពោះឯកឧត្តម ឈាង វុន ខ្លាំងៗផងដែរចំពោះការលើកឡើងរបស់ឯកឧត្តម។
នៅព្រឹកថ្ងៃទី ០៧ នេះដែរលោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងមួយរូបក៏បានបញ្ចេញវិដេអូមួយធ្វើត្រាប់ករណី កម្មករធ្វើពុតឈឺ បន្លំយកលុយ ប.ស.ស នេះដូចគ្នាធ្វើអោយមានការទស្សនាយ៉ាងច្រើននៅលើបណ្តាញសង្គម Facebook ដោយគិតត្រឹម២ម៉ោងប៉ុណ្ណោះមានអ្នកទស្សនាដល់ទៅ ជាង១១ម៉ឺនដងឯណោះ។ ចង់ដឹងថាលោក អ៊ឹម ជីវ៉ា ធ្វើត្រាប់យ៉ាងណាខ្លះសូមទស្សនាវិដេអូខាងក្រោម៖