អ្នកវិទ្យាសាស្ត្រជប៉ុនផលិតឈាមសិប្បនិម្មិត អាចប្រើសម្រាប់គ្រប់ប្រភេទឈាម

អ្នកវិទ្យាសាស្ត្រ​មួយ​ក្រុម បាន​អភិវឌ្ឍ​ឈាម​សិប្បនិម្មិត​ដែល​ពួកគេ​អះអាង​ថា​អាច​ប្រើប្រាស់​សម្រាប់​បញ្ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ ដោយ​មិន​រើស​ប្រភេទ​ឈាម​នោះ​ទេ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ជប៉ុន បាន​បង្កើត​គ្រាប់​ឈាម​ក្រហម​ដែល​មាន​ផ្ទុក​ទៅ​ដោយ​អុកស៊ីសែន និង​ប្លាកែត​គ្រប់គ្រាន់​អាច​ប្រើ​ជំនួស​ឈាម​ធម្មតា​បាន។ នៅ​ក្នុង​ការ​ពិសោធន៍​មួយ អ្នកវិទ្យាសាស្ត្រ​បាន​ប្រើ​ឈាម​នេះ​ដើម្បី​ព្យាបាល​ទៅ​លើ​សត្វ​ទន្សាយ ១០​ក្បាល​ដែល​បាត់​បង់​ឈាម​ច្រើន ជា​លទ្ធ​ផល​សត្វ​ទន្សាយ ៦​ក្បាល​រស់​រាន​មាន​ជីវិត។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ការ​បង្កើត​ថ្មី​របស់​ពួកគេ​អាច​នឹង​ជួយ​ជីវិត​មនុស្ស​បាន​ទាន់​ពេល​វេលា នៅ​ពេល​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់ ដោយ​សារ​វា​អាច​ប្រើប្រាស់​ជំនួស​គ្រប់​ប្រភេទ​ឈាម​មនុស្ស​ទាំង​អស់។

គួរ​ឲ្យ​ដឹង​ថា ការ​បង្កើត​ឈាម​សិប្បនិម្មិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ការពារ​ជាតិ​នៃ​ទីក្រុង Tokorozawa នៃ​ប្រទេស​ជប៉ុន ហើយ​ឈាម​ទាំង​នោះ​អាច​រក្សា​ទុក​បាន​យូរ​ជាង​ឈាម​ធម្មតា​រហូត​ដល់​ជាង ១​ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ