សិស្សនិទ្ទេសAម្នាក់បានទទួលរង្វាន់ និងថតរូបជាមួយសម្តេច ហ៊ុន សែន មុនគេបង្អស់ដោយហេតុថាសិស្សរូបនោះត្រូវត្រឡប់ទៅចូលរួមពិធីបូជាសពរបស់ឪពុកខ្លួនវិញ។
សិស្សនិទ្ទេសA ម្នាក់ឈ្មោះ តែ ហេងលី អាយុ១៧ ឆ្នាំត្រូវបានសម្តេច ហ៊ុន សែន អនុញ្ញាតឲ្យទទួលរង្វាន់និងថតរូប ជាមួយសម្តេចមុនគេ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA ទាំង៤៤៣នាក់នាព្រឹកនេះ។
ការធ្វើដូចនេះសម្តេច ហ៊ុន សែន បានបញ្ជាក់ថាសិស្សស្រីរូបនេះត្រូវត្រឡប់ទៅចូលរួមពិធីបូជាសពរបស់ឪពុកវិញ ដែលឪពុករបស់សិស្សរូបនេះបានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន ក៏បានចូលរួមបុណ្យសពឪពុករបស់សិស្សខាងលើចំនួនប្រាំលានរៀលផងដែរ៕