កាលពីល្ងាចថ្ងៃទី ៣ តុលា ក្រុមហ៊ុន Honda បានដាក់បង្ហាញនូវម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០ ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា។
ជាមួយការទន្ទឹងរងចាំរបស់អតិថិជនរបស់ខ្លួនម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០ បានប្រកាសចេញមកជាមួយការរចនាតែមថ្មី ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មានឆ្អិនឆ្អៅ លាយឡំជាមួយប្លាទីនចែងចាំង រំលេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ។
មិនខុសពីស៊េរីមុនៗ Honda Dream ឬអាសង់នេះ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។ ចំពោះតម្លៃវិញពេលចេញលក់ថ្ងៃដំបូងក៏មិនខុសពីស៊េរីមុនៗប៉ុន្មានដែរ។
តាមប្រភពពីហាងនៅម្ដុំគិរីរម្យគិតត្រឹមថ្ងៃនេះ Honda Dream ឬអាសង់ ស៊េរីឆ្នាំ ២០២០ នេះមានតម្លៃខ្ទង់ ២ ៥៥០ ដុល្លារ (អាចខុសគ្នាពីហាងមួយទៅហាងមួយ និងមានតម្លៃលើនេះសម្រាប់ការបង់រំលស់)។
Honda Dream ស៊េរីឆ្នាំ ២០២០ នេះមានជម្រើសពណ៌ ៣ គឺដូចទៅនិងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕