យុទ្ធស្រាស្តស្នេហាទាំង ១០ ដើម្បីឲ្យបុរសមានលិឍនឹងគេដែរ

អ្នករាល់គ្នាប្រាកដជាធ្លាប់ឃើញហើយថា មានអ្នកខ្លះរូបរាង មុខមាត់មិនសូវជាសង្ហាប៉ុន្មានទេ តែមានមនុស្សស្រីជាច្រើនចាប់ចិត្តស្រលាញ់ ហើយអ្នកខ្លះទៀត មុខក៏សង្ហា រូបរាងក៏បាន ហើយថែមទាំងមានលុយទៀត ប៉ុន្តែនៅតែអត់លិឍ។ យ៉ាងណាមិញ ថ្ងៃនេះ Baykdang នឹងបង្ហាញកំពូលយុទ្ធស្រាស្តស្នេហាទាំង ១០ ដែលបានបង្ហាញដោយអ្នកវិទ្យាសាស្រ្ត ធានាថាអ្នកប្រាកដជាមានលិឍ៖

១០. ពុកចង្កា

តាមការសិក្សា និងស្ទង់មតិរបស់នារីៗជាច្រើននៅក្នុងលោក ពួកគេបាននិយាយថា មនុស្សប្រុសដែលមានពុកចង្កា ពិតជាសិចស៊ី និងទាក់ទាញជាខ្លាំង។ ម្យ៉ាងដែរគិតៗទៅ យើងមិនចាំបាច់កោរពុកមាត់ ឬពុកចង្កាអីទេ ចំណេញទាំងពេលវេលា និងលុយទៀតផង។

៩. ចេះលេងហ្គីតា ឬព្យាណូ

មនុស្សស្រីជាច្រើនសុទ្ធតែចូលចិត្ត មនុស្សប្រុសដែលចេះលេងហ្គីតា ឬព្យាណូ ជាពិសេសនៅពេលមិត្តបុរសៗយើងលេងវានៅថ្ងៃ Birthday របស់គេនោះ គេប្រាកជាបាក់ចិត្តស្រលាញយើងជាក់ជាមិនខាន។

៨. ក្លិនខ្លួន

វាមិនមែនជារឿងចម្លែកអីទេ មិនថាមនុស្សប្រុស ឬមនុស្សស្រីសុទ្ធតែមិនចូលចិត្តអ្នកដែលមានក្លិនខ្លួនអាក្រក់ ជាពិសេសក្លិនក្លៀកតែម្តង ដូច្នេះមិត្តបុរសៗយើងគប្បីប្រើប្រាស់រ៉ូលអនលាបក្លៀក និងទឹកអប់បាញ់ជាប្រចាំទើបជាការល្អ។

៧. កំប្លែង

មនុស្សស្រីចូលចិត្តមនុស្សប្រុសពូកែវោហារសព្ទ បញ្ចេញបញ្ចូល កំប្លែង ធ្វើឲ្យពួកគេសើចសប្បាយមិនចេះរីងស្ងួត ពេលខ្លះអ្នកខ្លះមិនសូវជាសង្ហា ឬមានលុយប៉ុន្មានទេ ប៉ុន្តែគាត់ពូកែសម្តី ដូច្នេះហើយបានស្រីៗជាច្រើនចូលចិត្ត និងស្រលាញ់គាត់។

៦. សម្លេង

សម្លេងធ្ងន់ក៏ជាភាពទាក់ទាញដែលធ្វើឲ្យស្រីៗបាក់ចិត្តមកលើយើងផងដែរ។

៥. សត្វឆ្កែ ឬសត្វឆ្មា

ពិតណាស់ ប្រុសៗយើងគួរតែចិញ្ចឹមសត្វឆ្កែ ឬឆ្មា ពីព្រោះមនុស្សស្រីភាគច្រើនសុទ្ធតែចូលចិត្តពួកវា ដូច្នេះវាក៏ជាឱកាសយើងដើម្បីចូលទៅជិតមិត្តនារីៗផងដែរ។

៤. ចិត្តល្អ

មនុស្សស្រីជាច្រើន ស្រលាញ់មនុស្សប្រុសដែលមានចិត្តល្អ ចេះជួយយកអាសារគេឯងទាំងមនុស្សចាស់ ក្មេង និងអ្នកដែលខ្វះខាតជាដើម ម្យ៉ាងវិញទៀតការធ្វើអំពើល្អគឺជារឿងដ៏ប្រពៃដែលយើងគួរតែធ្វើ។

៣. ស្មាធំ

ភាគច្រើននៃមនុស្សស្រីចូលចិត្ត បុរសដែលមានស្មាធំ ឬស្មាបើក សាច់ដុំធំ និង មានរាងស្អាត និយាយរួមគឺ Fit មិនមែន Fat ប៉ុន្តែក៏មានមិត្តនារីមួយចំនួនក៏ស្រលាញ់បុរសដែលធាត់ដែរ ដូច្នេះអ្នកធាត់ សូមកុំទាន់អស់សង្ឃឹម និងអន់ចិត្តធ្វើអ្វី។

២. កម្ពស់

នារីៗភាគច្រើន ស្រលាញ់បុរសដែលមានកម្ពស់ខ្ពស់ ពីព្រោះពួកគេគិតថា នៅពេលដែលនៅក្បែរបុរសដែលមានកម្ពស់ខ្ពស់ ពួកគេមានអារម្មណ៍សុវត្ថិភាព ប៉ុន្តែក៏មានមនុស្សស្រីមួយចំនួនក៏ស្រលាញ់អ្នកដែលមានកម្ពស់ល្មមៗ ឬទាបផងដែរ។

១. ចិញ្ចៀន

Hands with wedding rings

នៅពេលបុរសទិញចិញ្ចៀនឲ្យនារីម្នាក់នោះ វាសបញ្ជាក់ថាគាត់មានបំណងចង់រៀបការជាមួយនារីនោះ និងចង់សាងអនាគតជាមួយគ្នា។ ដូចនេះហើយបានជា មនុស្សស្រីភាគច្រើនចូលចិត្តបុរសណាដែលទិញចិញ្ចៀនឲ្យខ្លួន។

សរុបមកវិញ ចំណុចខាងលើនេះគឺគ្រាន់តែជាចំណុចមួយចំនួនក្នុងចំណោមចំណុចដទៃទៀតដែលមិត្តនារីៗចូលចិត្តប៉ុណ្ណោះ។ យ៉ាងណាមិញ លោកអ្នកគួរតែព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរទ្បើង នៅពេលអ្នកជោគជ័យនោះ វាក៏ទាក់ទាញមនុស្សស្រីមកស្រលាញ់អ្នកដោយឯងៗផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ