បទចម្រៀងថ្មីមួយដែលច្រៀងរួមគ្នាដោយ Dan + Shay ជាមួយនឹង Justin Bieber បានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។ វាជាបទថ្មីចុងក្រោយមួយរបស់ Justin ក្រោយខកខានចេញបទចម្រៀងជាយូរ។
បទចម្រៀងថ្មីមានចំណងជើងថា “10,000 Hours” ត្រូវបានចេញផ្សាយអមដោយវីដេអូចម្រៀងដែលមានចូលរួមសម្ដែងដោយគូស្វាមីភរិយាថ្មីផ្ទាល់តែម្ដង។ ក្នុងវីដេអូចម្រៀងនេះមានបង្ហាញឈុតឆាកផ្អែមល្ហែមជាច្រើនរវាង Justin Bieber និង Hailey Baldwin។
ទស្សនាវីដេអូខាងក្រោមនេះ៖