• ប្រទេស​កម្ពុជា​យើង មាន​រដ្ឋធម្មនុញ្ញ​ដំបូង​នៅ​ឆ្នាំ …

    បើ​តាម​ឯកសារ​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​យើង មាន​រដ្ឋធម្មនុញ្ញ​ដំបូង​នៅ​ឆ្នាំ១៩៤៧។

    ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ថា នៅ​ពេល​នោះ​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​ (១៨៦៣-១៩៥៣) ប៉ុន្តែ​ម៉េច​ក៏​មាន​រដ្ឋធម្មនុញ្ញ?

    តាម​ពិត​ទៅ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី២ បាន​បញ្ចប់​ បារាំង​ក៏​ត្រលប់​មក​ឥណ្ឌូចិន​វិញ ដើម្បី​កាន់កាប់​ដែនដី​អាណានិគម​របស់​ខ្លួន។ ប៉ុន្តែ​ដោយ​ហេតុ​ចុះ​ខ្សោយ​ឥទ្ធិពល​របស់​ខ្លួន បារាំង​ក៏​បាន​ផ្ដល់​ស្វ័យភាព​ដល់​ប្រទេស​នៅ​ឥណ្ឌូចិន។

    កម្ពុជា​ បាន​ក្លាយ​ជា​ សមាគតរដ្ឋ ឬ រដ្ឋ​ស្វយ័ត ដែល​មាន​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង។ នៅ​ឆ្នាំ១៩៤៦ មាន​ការ​បោះឆ្នោត​ដំបូង​គេ​បង្អស់​ នៅ​កម្ពុជា។ លុះ​នៅ​ថ្ងៃ​ទី០៦ ខែ​ឧសភា ឆ្នាំ១៩៤៧ ព្រះ​ករុណា​សម្ដេច​ នរោត្ដម សីហនុ បាន​ប្រោស​ព្រះរាជ​ទាន​រដ្ឋធម្មនុញ្ញ​ ដល់​ប្រជារាស្ត្រ​ខ្មែរ។

    ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​កម្ពុជា​យើង មាន​រដ្ឋធម្មនុញ្ញ ៦លើក ដោយ​ផ្លាស់​ប្ដូរ​តាម​របប​នីមួយៗ។

    • រដ្ឋធម្មនុញ្ញ ១៩៤៧ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (ព្រះរាជាណាចក្រ​ទី១)
    • រដ្ឋធម្មនុញ្ញ ១៩៧២ នៃ​សាធារណរដ្ឋខ្មែរ
    • រដ្ឋធម្មនុញ្ញ ១៩៧៦ នៃ​កម្ពុជា​ប្រជាធិបតេយ្យ
    • រដ្ឋធម្មនុញ្ញ ១៩៨១ នៃ​សាធារណរដ្ឋប្រមានិតកម្ពុជា
    • រដ្ឋធម្មនុញ្ញ ១៩៨៩ នៃ​រដ្ឋកម្ពុជា
    • រដ្ឋធម្មនុញ្ញ ១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (ព្រះរាជាណាចក្រ​ទី២)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ