ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៦ ខែតុលា ប៉ុស្តិ៍រដ្ឋបាលភ្នំពេញបានធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ ករណីលួចស្លាកលេខឡាន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង០៨នាទី នៅចំណុច មុខផ្ទហគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារថាតុញៀន) ។ ជនរងគ្រោះឈ្មោះ សយ សុខឡេង អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៦ ផ្ឡូវបេតុង ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ស្លាកលេខរថយន្ត ០១ លេខ2AI-4846 ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕