• លោកតាវ័យ ៧៨ឆ្នាំម្នាក់ ខំសន្សំលុយ ២សែនបាត ដើម្បីចូលស្តីដណ្តឹងកូនក្រមុំ ដែលខ្លួនស្រលាញ់អស់រយៈពេលយូរឆ្នាំ

    តើបងប្អូនជឿលើស្នេហ៍ពិតដែរឬទេ? ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ក្រោយលោកតាវ័យ ៧៨ឆ្នាំមួយរូប បានប្រមូលយកប្រាក់សន្សំខ្លួនចំនួន ២០០,០០០ បាត ដើម្បីចូលស្តីដណ្តឹងលោកយាយមួយរូបដែលមានអាយុ ៧០ឆ្នាំ ជាអតីតគូស្នេហ៍ចាស់ដែលបានបែកបាក់គ្នាអស់រយៈពេលជាយូរឆ្នាំមកហើយក្រោយលោកយាយសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ទៀត។

    រឿងរ៉ាវស្នេហារបស់លោកតា លោកយាយមួយគូនេះ ហាក់ប្រៀបបីដូចជារឿងប្រលោមលោក ក្រោយពេលដែលបែកបាក់គ្នាព្រោះតែវិបត្តិស្នេហា តែក៏ត្រលប់មកជួបជុំគ្នាវិញ។ បើទោះបីជាវ័យរាងជ្រេបន្តិចក៏ពិតមែន ប៉ុន្តែស្នេហារបស់ពួកគាត់ហាក់ធ្វើឲ្យមហាជនរីករាយ និងអបអរសាទរជាខ្លាំង ដោយគ្រប់គ្នាយល់ថាបើទោះជាវ័យណាក៏ដោយ បើជាគូរបស់អ្នក អ្នកគង់តែជួបគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ