• Arsenal យក​ឈ្នះ​ក្រុម Standard Liege 4-0 នៃ​ពាន Europa League ប្រចាំ​ពូល F

    (ក្រុងឡុងដ៍)៖ ការប្រកួតវគ្គសន្សំពិន្ទុក្រុមកាំភ្លើងធំ Arsenal យកបាន ៣ពិន្ទុបន្ទាប់ពីបានយកឈ្នះក្រុម Standard Liege 4-0 នៃការប្រកួតលើកទី ២ជើងទី ១ ប្រចាំពូល F នៃការប្រកួតដណ្តើមពានរង្វាន់ Europa League 2019 គ្រាដែលក្រុមស្ថិតក្នុងពូលជាមួយគ្នា Frankfurt បានយកឈ្នះក្រុម Vitoria Guimaraes ១-០ ដែលការប្រកួត ធ្វើឡើងនាថ្ងៃទី ៤ខែតុលា ឆ្នាំ២០១៩។

    ការប្រកួតដ៏ស្វិតស្វាញនាកីឡដ្ឋាន Emirates Stadium ក្រុមកាំភ្លើងធំ Arsenal អាចរកបាន ៤គ្រាប់ក្នុងយក ឈ្នះក្រុម Standard Liege ពីការធ្វើបានសម្រេចដោយកីឡាករឆ្នើម Gabriel Martinelli ស៊ុតបាន ២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Joseph Willock និងខ្សែបម្រើ Daniel Ceballos ដែលបានធ្វើឲ្យក្រុមដឹកនាំដោយលោក Unai Emery មានភាគរយខ្ពស់ដើម្បីឡើងទៅវគ្គបន្តបន្ទាប់ពីរកបានជ័យជម្នះ ២ប្រកួតជាប់គ្នាមាន ៦ពិន្ទុ។

    លោក Unai Emery បានបន្តឲ្យដឹងថា «ពេលនេះក្រុមយើងមាន ៦ពិន្ទុក្រោយបញ្ចប់ ២ប្រកួតហើយកីឡាករ របស់យើតពិតជាធ្វើបានល្អណាស់បើទោះបីពួកគេមានប្រកួតជាប់ៗគ្នា ពួកគេពិតជាធ្វើបានល្អនិងបន្ត ធ្វើឲ្យបានល្អបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ គ្រាដែលកីឡាករវ័យក្មេង Willock និង Martinelli ពួកគេពិតជាលេងបានល្អណាស់ក្នុងការរបានគ្រាប់ ក្នុងការប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតជាមួយក្រុម»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ