• Michael Owen បាននិយាយ​ថា Manchester United​ ធ្លាក់​ជើងខ្លាំង​ណាស់

    អតីត​ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស Michael Owen បាននិយាយ​ថា Manchester United​ ធ្លាក់​ខ្លាំង​ណាស់ បច្ចុប្បន្ន​​ត្រឹម​ជា​ក្រុម​ពាក់​កណ្ដាល​តារាង​ប៉ុណ្ណោះ។

    Owen សព្វថ្ងៃ​ជា​អ្នក​វិភាគ​របស់ BT Sport និយាយ​បែប​នេះ​ បន្ទាប់​ពី​បិសាច​ក្រហម​លេង​ស្មើ​គ្នា​ជាមួយ AZ Alkmaar នៅ​ពាន Europa League កាល​ពី​យប់​មិញ។ ការ​ប្រកួត​នេះ​គឺ​ជា​ការ​ខកចិត្ត​ចុងក្រោយ​របស់ Man Utd ដោយ​ពួក​គេ​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​សោះ​ ចាប់​តាំង​ពី​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី។

    Man Utd​ បច្ចុប្បន្ន​ឈរ​នៅ​លេខ​១០​ក្នុង​តារាង​ពិន្ទុ Premier League។ “ខ្ញុំ​អាច​និយាយ​បាន​ថា​ Manchester United​ ពេល​នេះ​ជា​ក្រុម​ពាក់​កណ្ដាល​តារាង​ប៉ុណ្ណោះ។ ខ្ញុំ​មិន​គិត​ថា ពួក​គេ​អាច​បញ្ចប់​រដូវ​កាល​ស្ថិត​នៅ​ក្រុម​កំពូល​ទាំង​៦​ទេ នេះ​តាម​គំនិត​ខ្ញុំ​ផ្ទាល់”។ សម្ដី​ Owen៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ