«ទទួលបានការងារនៅជប៉ុន ធ្វើឲ្យខ្ញុំមើលឃើញពីក្តីស្រមៃខ្លួនឯងកាន់តែច្បាស់ ជាមួយគ្នានេះខ្ញុំក៏បានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងការប្រកួតប្រជែងថ្មីៗ ដើម្បីពង្រីកសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំង ហើយពេលខ្ញុំត្រលប់មកវិញខ្ញុំចង់បើកក្រុមហ៊ុន IT» ។ នេះជាការរៀបរាប់យ៉ាងរំភើបរីករាយរបស់យុវជន រ៉ូ វីណេ ជានិស្សិតបញ្ចប់ការសិក្សាជំនាន់ទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ។
«រៀននៅ KIT ខ្ញុំត្រូវបានបំពាក់បំប៉នទាំងជំនាញបច្ចេកវិទ្យា និងទំនាក់ទំនង អមដោយការអនុវត្តផ្ទាល់ជាប្រចាំ ដែលជួយឲ្យខ្ញុំអាចធ្វើការងារបានប្រកបដោយវិជ្ជាជីវៈ ដូច្នេះខ្ញុំមានជំនឿចិត្តថានឹងអាចសម្រេចការងារដោយលទ្ធផលល្អទោះនៅក្នុងបរិយាកាសការងារស្រុកគេក៏ដោយ»។ លោក បញ្ជាក់បន្ថែម។
លោកបានចែករំលែកដល់សិស្សប្អូនជំនាន់ក្រោយថា៖ «ដើម្បីសម្រេចក្តីស្រមៃរបស់យើងបាន យើងត្រូវចេះអត់ធ្មត់ ខិតខំប្រឹងប្រែង ចំណាយពេលវេលា ហើយកុំអន្ទះសាពេក ដរាបណាយើងមានការប្ដេជ្ញាចិត្តខ្ពស់ យើងប្រាកដជាអាចធ្វើបាន»។