គិតតាំងពីឆ្នាំ ២០១៨មកការទិញមាសទុករបស់ធនាគារកណ្ដាលរបស់ប្រទេសនីមួយៗហាក់មានការកើនឡើងជាងកន្លះសតវត្សរ៍មុន។
និន្នាការនេះនៅតែបន្តមាននៅឡើយបើគិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ។ ខាងក្រោយនេះជាប្រទេសចំនួន១០នៅលើពិភពលោកដែលកាន់កាប់មាសច្រើនជាងគេ។ នេះបើតាមតួលេខចុងក្រោយបង្អស់របស់IMF។
១០. ប្រទេសឥណ្ឌា មានមាសក្នុងដៃសរុប៦០៨,៧តោន។
៩. ប្រទេសហូឡង់ មានមាសក្នុងដៃសរុប៦១២,៥តោន។
៨. ប្រទេសជប៉ុន មានមាសក្នុងដៃសរុប៧៦៥,២តោន។
៧. ប្រទេសស្វីស មានមាសក្នុងដៃសរុប១ ០៤០តោន។
៦. ប្រទេសចិន មានមាសក្នុងដៃសរុប ១ ៨៧៤,៣តោន។
៥. ប្រទេសរុស្ស៊ី មានមាសក្នុងដៃសរុប២ ១៥០,៥តោន។
៤. ប្រទេសបារាំង មានមាសក្នុងដៃសរុប ២ ៤៣៦ តោន។
៣. ប្រទេសអ៊ីតាលី មានមាសក្នុងដៃសរុប ២ ៤៥១,៨តោន។
២. ប្រទេសអាល្លឺម៉ង់ មានមាសក្នុងដៃសរុប៣ ៣៦៩,៧តោន។
១. សហរដ្ឋអាម៉េរិក មានមាសក្នុងដៃសរុប៨ ១៣៣,៥តោន៕